អន្តរជាតិ៖ ស្ពានដែលហនុមានសម្រាប់ប្រជាជនខ្មែរភាគច្រើនគឺបានដឹង និងស្គាល់រឿងរាមកេរ្តិ៍ពិសេសចាំទាំងសាច់រឿងនោះទៀតផង ប៉ុន្តែអ្វីដែលពីមុនគេគិតថាវាគ្រាន់តែជារឿងនិទានតៗគ្នានោះ ពេលនេះបានក្លាយជាការពិតហើយ ដោយសារតែអង្គការណាសាបានរកឃើញថាមានស្ពានដែលដូចទៅនឹងរឿងរាមកេរ្តិ៍ ដែលហនុមានបានសាងសង់កាត់មហាសមុទ្រដ៏ធំល្វឹងល្វើយ។
«បើតាមរឿងព្រេងនិទាននោះ គឺជាអ្វីដែលនៅសេសសល់នៃផ្លូវមួយ ដែលព្រះរាមត្រូវឆ្លងដើម្បីទៅរំដោះនាងសេដា ដែលជាមហេសី ត្រូវក្រុងរាពចាប់យកទៅ» ។
ក្នុងរឿងព្រងនិទានរាមកេរ្តិ៍ ដែលមាន អាយុកាលជាង១លានឆ្នាំមុន ក្នុងប្រវត្តិសាស្ត្រឥណ្ឌា ស្តេច Rama (ព្រះរាម) បានសាងសង់ស្ពានមួយតភ្ជាប់ឥណ្ឌា ជាមួយស្រីលង្កា ។
រូបថតរបស់អង្គការ NASA បាន បង្ហាញឲ្យឃើញនូវ «សំណល់» នៃស្ពានមួយស្រដៀងក្នុងរឿងព្រេងនិទានដ៏ចំណាស់នេះ ។ក្នុងភាសាបារាំងគេហៅថា ស្ពាន «Adam» រីឯជនជាតិឥណ្ឌាហៅថា ស្ពាន Rama Setu ។ ឆ្នាំ២០០៧ ពេលដែលរូបភាពថ្មីៗរបស់ NASA បានផ្សាយចេញនោះ ឥណ្ឌា (គណបក្សជាតិនិយម BIP) បានប្រកាសថា ស្ពាននេះមានអាយុកាល ១,៧ លានឆ្នាំ ។
អាយុកាលនេះស្របនឹងបណ្តារឿងព្រេងនិទានរបស់ឥណ្ឌ ដែលជាយុគ្គសម័យព្រះរាមត្រួតត្រាទឹកដី ។ ប៉ុន្តែ អ្នកវិទ្យាសាស្ត្រឥណ្ឌាបានសន្និដ្ឋានថា វាមានអាយុកាលពី៣៥០០ ទៅ៥០០០ឆ្នាំ ក្នុងយុគ្គសម័យរបស់មនុស្សលោកយើង ។ក្នុងរឿងរាមកេរ្តិ៍ (Ramayana) គេនិទានថា ស្ពាននេះត្រូវបានសង់ឡើងលើខឿនឈើមួយ រួចទើបកងស្វារបស់ហនុមានយកថ្មធំៗមកតម្រៀបពីលើ ។
តាមទស្សនាវដ្តី Rediffនោះ អ្នកវិទ្យាសាស្ត្របានប្រមូលទិន្នន័យក្នុងជម្រៅ ១០ម៉ែត្រ នៃស្ពាននោះ គឺមានខ្សាច់សមុទ្រនៅពីលើ និងខាងក្រោម ចន្លោះកណ្តាល គឺផ្កាថ្មរាប់ពុំអស់ រួមនឹងថ្មកំបោរ ហើយនឹងវត្ថុធាតុស្រដៀងថ្ម ។ រឿងចម្លែក គឺនៅ ជម្រៅ ៤ ទៅ ៥ ម៉ែត្រ គេរកឃើញកំណប់ល្បាចខ្សាច់ ហើយបន្ទាប់មក គឺគ្រឹះដ៏រឹង ។ តាមការវាយតម្លៃ នោះវត្តមានរបស់ខ្សាច់ (កំហាប់) ដោយនឹងថ្ម គឺត្រូវបានគេយកមកពីកន្លែងផ្សេង ដើម្បីចាក់បំពេញ ។
រឿងព្រេងនិទានប្រវត្តិសាស្ត្ររាមកេរ្តិ៍ ពណ៌នា ទំហំរបស់ស្ពាន គឺ 100 Yojana (បណ្តោយ) និង 10 Yojana (ទទឹង) ដែលក្នុង១ Yojana ស្មើ នឹង ៨ គីឡូម៉ែត្រ -អស្ចារ្យណាស់! វាស្របនឹងរង្វាស់ជាក់ស្តែងនៃការពិនិត្យស្ពាននេះនាពេលបច្ចុប្បន្ន ។
តើអាចជឿទេថា រឿងព្រេងនិទានរាមកេរ្តិ៍ដ៏ល្បីល្បាញគឺជារឿង ពិត នោះ!? ៕បកប្រែក្រៅផ្លូវការពីឯកសារបរទេសដោយះលោក ឈុនពេជ្រ