កំណាព្យ រ៉ឺម៉កកង់បី (បទកាកគតិ)

1. រ៉ឺម៉កកង់បី………………បងសុំឌុបស្រី……………..ទស្សនាស្រុកខ្មែរ
មើលអង្គរវត្ត……………ធម្មជាតិហូរហែ……………រ៉ឺម៉កស្រុកស្រែ
ថែបរិស្ថាន។

2. រ៉ឺម៉កបងមួយ……………សូមអូនកុំព្រួយ……………ដំណើរសុខសាន្ត
ចរលឿនមធ្យម…………គ្មានផ្សែងដូចឡាន……….ថែបរិស្ថាន
បានសុខជានិច្ច។

3. រ៉ឺម៉កបងធាក់…………..ដោយចិត្តស្មោះស្ម័គ្រ………គ្មានថ្ងៃណាភ្លេច
រឿងស្នេហាយើង……..ធំធាត់ជានិច្ច…………………ចែងចាំងដូចពេជ្រ
ថ្នមថែរហូត។

4. រ៉ឺម៉កស្រុខ្មែរ…………….កេរពីពុកម៉ែ…………………ប្រយោជន៍ដូចសូត្រ
ទេសចរណ៍ជិតឆ្ងាយ….ចង់ជិះរហូត………………..ដំណើរស្លូតបូត
សន្សំថវិកា។

5. រ៉ឺម៉កបងឌុប……………..ទំនិញសព្វគ្រប់…………….រួមទាំងជីវ៉ា
ដឹកមនុស្សគ្រប់វ័យ……..ដឹកយាយដឹកតា…………..ដឹកសិស្សសាលា
ទៅមកងាយស្រួល។

និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) កវីនិពន្ធ-បណ្ណារក្ខខ្មែរ
ភ្នំពេញថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១១ តែងនៅម៉ោង ៥ ដល់ ម៉ោង ៦ ព្រឹក