ដងផ្លូវជាតិលេខ5នៅក្រុងប៉ោយប៉ែតនៅតែគ្មានសណ្តាប់ធ្នាប់ដដែល

បន្ទាយមានជ័យ:បញ្ហាសណ្តាប់ធ្នាប់លេីដងផ្លូវជាតិលេខ5នៅក្រុងប៉ោយប៉ែតវាជារឿងដដែលៗធ្វេីឲ្យអ្នកដំណេីររិះគន់ស្ទេីររាល់ថ្ងៃ ព្រោះដងផ្លូវមួយនេះក្លាយជាចំណតរថយន្តតូចធំ ហេីយអាជីវករឈប់ចតរទេះលក់ដូរនំចំណីផ្លែឈេីយ៉ាងអាណាធិបតេយ្យ។រថយន្តតូចធំចតគ្មានសណ្តាប់ធ្នាប់ទាំងសងខាង ផ្លូវមេីលទៅពិតជាពិបាកភ្នែកមេីលណាស់ មិនត្រឹមតែពេលថ្ងៃពេលយប់ក៍មានដែរមិនតែប៉ុណ្ណោះរទេះលក់នំចំណី និងផ្លែឈេីក៍ចតត្រៀបត្រាយ៉ាងអាណាធិបតេយ្យទៀតផង។

អ្នកដំណេីរសំដែងការព្រួយបារម្ភជាខ្លាំងចំពោះសុវត្ថិភាពចរាចរណ៍ខណៈដងផ្លូវក្នុងក្រុងមួយនេះហាក់ដូចគ្មានសមត្ថកិច្ចធ្វេីការឬចុះរៀបចំសណ្តាប់ធ្នាប់ឲ្យបានញឹកញាប់ គឺយូរៗទេីបមានវិធានការម្តងប្រៀបបាននឹងវិធានការវែកចកកណ្តាលសមុទ្រ។កន្លែងខ្លះព្រូរថយន្តដេញចាប់ប្រទាញប្រទង់ម៉ូយពីលេីម៉ូតូដែលកំពុងបេីកបរ ឯកន្លែងខ្លះរថយន្តក្រុងមិនត្រឹមចតដឹកម៉ូយតាមមុខសាខាលក់សំបុត្ររថយន្តក្រុងទេថែមទាំងចតលេីកដាក់បន្លែផ្លែឈេីយ៉ាងអាណាធិបតេយ្យផងដែរពុំដឹងថាពេលណាទេីបសមត្ថកិច្ចចាត់វិធានការលេីបញ្ហានេះដេីម្បីបញ្ចៀសការរិះគន់ពីអ្នកដំណេីរនោះ?។

បេីទោះជាកន្លងមកទូរទស្សន៍និងកាសែតក្នុងស្រុកធ្លាប់លេីកយកករណីនេះធ្វេីកាផ្សព្វផ្សាយជាញឹកញាប់ក្តី ប៉ុន្តែជាលទ្ធផលគឺនៅតែដដែល។ក្រៅពីរថយន្តតូចធំនិងរទេះលក់ដូរនំចំណីនិងផ្លែឈេីក៍មានហ្វូងគោដេកដេីរតាមផ្លូវបេតុងនិងផ្លូវជាតិក្នុងក្រុងមួយនេះបង្កក្តីបារម្ភអំពីសុវត្ថិភាពចរាចរណ៍ដល់អ្នកដំណេីរទាំងពេលយប់ និងពេលថ្ងៃថែមទៀតផងដែរ៕ដោយ ឆាយ ដា