អា​សេណ​លៈ​នឹង​ទទួលយក​សំណើ​ផ្ទេរ ប្រសិនបើ​ខ្សែប្រយុទ្ធ អូ​បា​ម៉េ​យ៉ាំង

ក្លិប​អា​សេណ​ល​( Arsenal) បាន​សន្យា​ជាមួយ​កីឡាករ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang) ថា ពួកគេ​នឹង​ស្តាប់​សំណើ​ពី​ក្លឹប​ផ្សេង ប្រសិនបើ​កីឡាករ​រូបនេះ​សម្រេចចិត្តថា ចង់​ចាក​ចេញពី Arsenal ។​
​ ​
អូ​បា​ម៉េ​យ៉ាំង នៅ​មិនទាន់​ប្តូរផ្តាច់​អនាគត​យូរអង្វែង​ជាមួយ​ក្រុម​កាំភ្លើង​ធំ​នៅឡើយ​ទេ​ហើយ​តាម​សេចក្តី រាយការណ៍​ថា កីឡាករ​រូបនេះ​នឹង​ពិចារណា​ផ្ទេរចេញ​នៅ​ដំណាច់​រដូវ​កាល​នេះ​ប្រសិនបើ​មិនអាច​វិល​ទៅរក ការប្រកួត​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​វិញ​។​
​ ​
លោក ផ្ល​រិ​នទី​ណូ ផេ​រ៉េ​ស (Florentino Perez) ប្រធាន​ក្លិប​រៀល ម៉ា​ឌ្រី​ត​អន្ទះសា​ចង់​ផ្ទេរ​កីឡាករ​សញ្ជាតិ​ហ្គា​បុ​ង ដែលមាន​តម្លៃ​៦៩​លាន​ផោន​រូបនេះ ហើយ​អាច​នឹង​យក​កីឡាករ ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស (James Rodriguez) ធ្វើជា​ផ្នែក​នៃ​ការដោះដូរ​ផងដែរ​។​
​ ​
តាម​ព័ត៌មាន​ថា ថ្នាក់ដឹកនាំ Arsenal បាន​ប្រាប់ អូ​បា​ម៉េ​យ៉ាំង ថា ខ្លួន​នឹង​ស្តាប់​សំណើ​ផ្ទេរ​ប្រសិនបើ​កីឡាករ រូបនេះ សម្រេចចិត្ត​ចង់​បន្ត​អនាគត​នៅ​កន្លែង​ផ្សេង​។
​ ​
អូ​បា​ម៉េ​យ៉ាង​ដែល​នៅសល់​កិច្ចសន្យា​រហូតដល់​រដូវ​ក្តៅ​ឆ្នាំ​២០២១​នោះ​នៅ​រក្សា​ជម្រើស​របស់ខ្លួន​ចំហ​ចោល​ជាជាង​ប្រញាប់ប្រញាល់​ចុះ​កិច្ចព្រមព្រៀង​ថ្មី​បន្ត​ជាមួយ​ពហុ​កីឡដ្ឋាន Emirates ។​
​ ​
​គ្រូបង្វឹក​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) បានតែងតាំង អូ​បា​ម៉េ​យ៉ាំង ជា​ប្រធាន​ក្រុម​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ ពី​គ្រូបង្វឹក​រូបនេះ​ដកតំណែង​ប្រធាន​ក្រុម​ពី​កីឡាករ ក្រា​នី​ត សា​កា (Granit Xhaka) ដោយសារ​កីឡាករ​រូបនេះ មាន​ជម្លោះ​ជាមួយ​អ្នកគាំទ្រ​នៅ ពេល​ត្រូវបាន​ប្តូរ​ចេញ អំឡុងពេល arsenal ប្រកួត​ជាមួយ​ក្រុម​គ្រី​ស្តា​ល់ ផា​លេស ៕ ​