ផាន់ គ្រាន់ លើក​នេះ​

​ភ្នំពេញ​៖ សម្រាប់​ព្រឹត្តិការណ៍ TV5 Boxing Knock Serie by K-Cement យប់​ថ្ងៃទី​១៦ វិច្ឆិកា ខាងមុខ អ្នក​ប្រដាល់​កម្ពុជា ផាន់ គ្រាន់ ក្លិប​ពុទ្ធ​សេរី​វង្ស ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ កៀត តិច​ស៊ូ​វ័រ​នី​ង (Kiet Techvorsouning) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ។​

​ផាន់ គ្រាន់ ទើបតែ​ប្រកួត​ចាញ់ អ្នក​ប្រដាល់​ថៃ ផេ​ត កា (Phat Ka) នៅ​ទឹក​ទី​២ ដោយ​ត្រូវ​អ្នក​ប្រដាល់​ថៃ ផេ​ត កា ទាត់​ឲ្យ​ខូចដៃ នៅ​ទឹក​ទី​២ ។ ពេលនេះ ទំនងជា​ដៃ​របស់គេ បាន​សះស្បើយ​ហើយ​មើលទៅ បានជា​គេ​ឡើង​សង្វៀន ប្រកួត​ជាមួយ​ផេ​ត តិច​ស៊ូ​វ័រ​នី​ង បែបនេះ ។