ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋប្រទះឃើញសពអណ្តែតទឹកបានអណ្តែតមកទើ បង្គោលសន្ទូច ហើយបានធ្វើអោយភ្ញាក់ផ្អើលអ្នកភូមិ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្នាន ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨នឹង១០នាទីនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧នៅ នៅចំណុច ព្រែកដាច់ក្នុងទន្លេមេគង្គ ស្ថិតនៅភូមិទី៦ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ក្រោយពីសមត្ថកិច្ចជំនាញស្រង់សាកសពបាន រួចពិនិត្យមានសភាពហើមប្រេះស្លៀកខោខូប៊ូយជើងវែង និងរក្សាទុករងចាំសាច់ញាតិមកយក លុះដល់ម៉ោង១២នឹង៣០នាទី ថ្ងៃខែដដែល សាច់ញាតិបានបញ្ជាក់អត្តសញ្ញាណរបស់សាកសពមាន ឈ្មោះ ម៉ម សិលា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ ទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
បើតាមឈ្មោះ សាន់ គន្ធា ភេទប្រុស អាយុ៤៥ឆ្នាំត្រូវជាឪពុកមារបស់សពបានបញ្ជាក់ថាឈ្មោះ ម៉ម សិលា ពិតជាបានលោតពីលើស្ពានកោះប៉ែនបណ្ដាលអោយស្លាប់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅវេលាម៉ោង១០នឹង៣០នាទី ពេលពិនិត្យចប់សមត្ថកិច្ចចចំនាញធ្វើកោសវិច្ឆ័យរួចបានប្រគល់សពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕