ប្រទះឃើញសពបុរសម្នាក់នៅលើភ្នំ សង្ស័យគេលួចចាក់សម្លាប់

ខេត្តប៉ៃលិន ៖ មានហេតុការណ៍គួររន្ធត់មួយបានកើតឡើង ពេលប្រពន្ធបាត់ប្តីយូរពេក មិនឃើញត្រឡប់មកផ្ទះវិញ ខណ:ជូនប្រពន្ធទៅផ្សារទិញម្ហូបអាហាររួច ឌុបត្រឡប់ទៅផ្ទះវិញ ហើយក៏ សុំប្រពន្ធទៅមើលចំការដំឡូងមីនៅឯភ្នំស្រង់ ស្រាប់តែបាត់ខ្លួនរហូតមិនឃើញមកផ្ទះវិញ លុះក្រុមគ្រួសារដើររកមើលក៏ប្រទះឃើញដេកស្លាប់នៅលើភ្នំ មានស្នាមរបួសនៅលើសៀតផ្កាខាងស្តាំ ។ ក្រោយមកក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលឱ្យចុះទៅត្រួតពិនិត្យ ដោយសង្ស័យមានករណីឃា តកម្មទៅលើជនរងគ្រោះ ដោយសារគំនុំរឿងអ្វីមួយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើភ្នំស្រង់មានជ័យ ក្នុងភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

 

ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះ ហេង រ៉ា ភេទប្រុស អាយុ35ឆ្នាំ រងរបួសមុតចូលទៅក្នុងសៀតផ្កាខាងស្តាំ ស្លាប់នៅលើភ្នំស្រង់ រស់នៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានប្រាប់ប្រពន្ធ ថារូបគេជិះម៉ូតូទៅមើលដំណាំដំឡូងមីនៅកន្លែងភ្នំស្រង់មួយភ្លែត ប្រហែលជាត្រឡប់មកហូបបាយផ្ទះវិញ លុះប្រពន្ធចាំហូបបាយជួបជុំគ្នាមិនឃើញ ដោយចាំបាត់ៗ រហូតដល់ម៉ោង១រសៀល ទើបនាំ គ្នាចេញទៅរកមើលឯចម្ការមិនឃើញ ក៏នាំគ្នាដើររកលើភ្នំក៏ឃើញជនរងគ្រោះដេកស្លាប់នៅទីនោះ តែម្តង ដោយមានរបួសនៅលើក្បាល ក៏ដឹកយកមកផ្ទះ រួចប្តឹងនគរបាលឱ្យចុះទៅត្រួតពិនិត្យមើល ។ ប្រភពបញ្ជាក់ទៀតថា ក្រោយពេលពិនិត្យសាកសពរួចកំលាំងជំនាញនគរបាលខេត្តប៉ៃលិន បានឃើញថា ក្បាលជនរងគ្រោះត្រង់ផ្នែកជើងសក់ខាងស្ដាំ មានស្នាមមុតចូលប្រមាណមួយហ៊ុនដែលរងរបួសដោយវត្ថុរឹង ដោយសង្ស័យថា ជាករណីឃាតកម្មចាក់សម្លាប់ ។ ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្នកំលាំងជំនាញបាននឹងកំពុងធ្វើការស៊ើ បអង្កេត រកជនដៃដល់ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ដោយ៖បូរី