ប្រជាពលរដ្ឋព័ទ្ធចាប់អ្នកលួចដុតផ្ទះ ប្រល់អោយប៉ូលិស

[powr-social-media-icons id=271ca65d_1504313459471]ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ច បន្ទាប់ពីបំផិ្លចបំផ្លាញទ្រព្យសម្បតិ្តដុតផ្ទះគេ កាលពីវេលាម៉ោង១រំលងអាធ្រាតថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ នៅចំនុចផ្ទះ៤៦៤ ផ្លូវលំ ក្រុមទី៤ ភូមិគង្គាផុស សង្កាត់ទួលសងែ្ក២ ខណ្ឌឬស្សីកែវ។

 

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យឈ្មោះ ញ៉ៅ លីគី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ៤៦៤ ផ្លូវលំ ភូមិគង្គាផុស សង្កាត់ទួលសងែ្ក២ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ មុខរបរមិនពិតប្រាកដ (ជាអ្នកដុតឃាត់ខ្លួន )សំភារៈដកហូតរួមមាន៖១/ ដែកកេះចំនួន០១សំរាប់ដុតផ្ទះ។ ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ញ៉ៅ គឹមសាន្ត ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះកើតហើតុខាងលើ មុខរបរម៉ូតូឌុប។

បើតាមសាក្សីឈ្មោះ ឌិន រស្មី ភេទប្រុសអាយុ៤៩ឆ្នាំ កំពុងអង្គុយនៅមុខផ្ទះបានឃើញអណា្តតភើ្លងឆាបឆេះនៅក្នុងផ្ទះ ហើយស្រែកផ្អើលឆោឡោថាភើ្លងឆេះផ្ទះទើបប្រជាពលរដ្ឋចេញមកមើលហើយមា្ចស់ផ្ទះឈ្មោះ ញ៉ៅ គឹមសាន្ត ចេញមកចាក់សោរទ្វាររបងផ្ទះប្រជាពលរដ្ឋនាំគា្នចូលទៅដងទឹកជះពន្លត់អ្នកខ្លះទៀតទុយូទឹកបាញ់ពន្លត់ជាសា្ថពរ។ ចំនែកជនសង្ស័យរត់ឡើងទៅលើដំបូលផ្ទះគេចខ្លួន ប៉ុន្តែប្រជាពលរដ្ឋពន្ធ័ចាប់បានជនសង្ស័យ ពេលកំលាំងសមត្តិកិច្ចយើងចុះដល់កន្លែងកើតហេតុប្រជាពលរដ្ឋប្រគល់ជនសង្ស័យមកអោយសមត្ថកិច្ចយើងអនុវត្តន៍តាមនីតិវិធី។ចំពោះការខូចខាតទ្រព្យសម្បត្តិមានលក្ខណៈទ្រង់ទ្រាយតូច។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់៕