បង្ក្រាបទីតាំងកោសជប់ម៉ាស្សា ឃាត់ខ្លួនស្ត្រី៦នាក់

[powr-social-media-icons id=41dc6366_1504274626594]ភ្នំពេញ ៖ ស្ត្រីម៉ាស្សាចំនួន៦នាក់ ក្នុងនោះមានម្ចាស់ផ្ទះម្នាក់ផងដែរ ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ចុះប្រតិបត្តិការបង្ក្រាបចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះម៉ាស្សា យុីហោ ពន្លឺ១៦៨ តាមផ្លូវបេតុង ក្រុម៦ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

 

តាមនគរបាលបានឲ្យដឹងថា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រោមការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីស្រាវជ្រាវ រហូតដល់ចុះបង្ក្រាប ឃាត់ខ្លួនស្ត្រីនាក់ ក្នុងនោះ ម្ចាស់ផ្ទះ ម្នាក់ឈ្មោះ ញ៉ែត មុំ ភេទស្រី អាយុ ៤៥ឆ្នាំ មេការគ្រប់គ្រង ស្នាក់នៅផ្ទះខាងលើ ។

 

ក្រុមស្ត្រីទាំង៦នាក់ក្រោយពីឃាត់ខ្លួនបាន ក្នុងបទសង្ស័យប្រព្រឹត្តសញ្ចាកម្មបម្រើសេវាផ្លូវភេទ ហើយនាំទៅកាន់ការិយាល័យជំនាញ ដើម្បីសាកសួរ និងបន្តនីតិវិធី ៕