គន្លឹះងាយៗទាំង៨ គ្មានហានិភ័យ «ជំងឺមហារីកក្រពេញប្រូស្តាត»

សុខភាពៈ មិនពិបាកទេ ប្រសិនបើបរុសៗ ធ្វើតាមគន្លឺះទាំង៦ចំណុចខាងក្រោម ធានាថា ជំងឺមហារីកក្រពេញប្រូស្តាត មិនមកបៀតបៀនជីវិតរបស់អ្នកឡើយ។ សូមអនុវត្តតាមការរៀបរាប់ខាងក្រោម ៖

១/សម្រក់ទម្ងន់

អ្នកដែលមានទម្ងន់លើស្តង់ដារ ជាពិសេសបុរសដែលមានមាឌ «ធាត់ខ្លាំង» គឺមានហានិភ័យពីការវិវត្តនៃជំងឺមហារីកក្រពេញប្រូស្តាត ជាងអ្នកដែលមានទម្ងន់ស្ដង់ដារ។

២/កាត់បន្ថយរបបអាហារដែលមានជាតិខ្លាញ់ខ្ពស់

ជាតិខ្លាញ់ គឺជាកត្តាចម្បងបណ្តាលឲ្យមានការរីកលូតលាស់របស់កោសិកាមហារីក

៣/ត្រូវកំណត់ការបរិភោគសាច់ក្រហម (សាច់សត្វប្រភេទធំ)

ជាតិខ្លាញ់ ក៏រួមមានបញ្ចូលនៅក្នុងសាច់ក្រហមផងដែរ ដូច្នេះហើយការបរិភោគសាច់ច្រើន ទោះជាសាច់សុទ្ធ ក៏ធ្វើឲ្យរាងកាយបានទទួលជាតិខ្លាញ់ដែរ។ យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក បានរកឃើញថា បុរសដែលបានបរិភោគជាតិខ្លាញ់ជាមធ្យម ៣០.៥ក្រាម ពីសាច់ក្រហមក្នុងមួយថ្ងៃ អាចប្រឈមទៅនឹងការស្លាប់ដោយជំងឺមហារីកក្រពេញប្រូស្តាត ជាងបុរសដែលបានញ៉ាំសាច់ក្រហមជាតិខ្លាញ់ក្នុងមួយថ្ងៃ៣.២ក្រាម។ ដូច្នេះហើយ ប្រសិនបើបុរសៗបរិភោគសាច់ក្រហមតិចជាងមុននោះ អ្នកអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក និងកាត់បន្ថយកូឡេស្តេរ៉ុលក្នុង និងរាងកាយផងដែរ។

៤/ទទួលទានផ្លែប៉េងប៉ោះ ឲ្យបានច្រើន

ដោយសារតែនៅក្នុងប៉េងប៉ោះមាន Lycopene កម្រិតខ្ពស់ ដែលជាបន្លែស្ថិតក្នុងត្រកូល carotene ដែលមានសារធាតុប្រឆាំងប្រតិកម្មអុកស៊ីត ច្រើនជាងពីរដង សារធាតុ Beta-carotene ឯណោះ និងមានប្រសិទ្ធភាពក្នុងការការពារជំងឺមហារីកក្រពេញប្រូស្តាត។

៥/ការធ្វើលំហាត់ប្រាណ

ការស្រាវជ្រាវបានបង្ហាញថា ការធ្វើលំហាត់ប្រាណ៣ម៉ោង ក្នុងមួយសប្តាហ៍ គូជាមួយនឹងការថែទាំដោយអាហារូបត្ថម្ភ និងការផ្ដល់អនុសាសន៍ខាងលើនេះអាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយជំងឺមហារីកក្រពេញប្រូស្តាតដល់ទៅ៦១%៕