WHO ៖ ការខកខានមិនបានទទួលវ៉ាក់សាំង៣ប្រភេទ បង្កហានិភ័យខ្ពស់ដល់សុខភាព

ហ្សឺណែវៈ យោងតាមស្ថិតិចុងក្រោយដែលបានចុងផ្សាយដោយអង្គការសុខភាពពិភពលោក ហៅកាត់ថា WHO និងអង្គការ UNICEF បានឲ្យដឹងកាលពីថ្ងៃចន្ទថា កុមារម្នាក់ ក្នុងចំណោម១០នាក់ នៅទូទាំងពិភពលោក ដែលមិនខកខានមិនបានទទួលការចាក់វ៉ាក់សាំងការពារជំងឺសំខាន់ៗចំនួន៣ប្រភេទ ក្នុងនោះ រួមមាន ជំងឺខាន់ស្លាក់ ជំងឺតេតាណុស និងជំងឺក្អកមាន់ (DTP) នៅក្នុងឆ្នាំ ២០១៦ ជាគ្រោះថ្នាក់ខ្លាំងណាស់ ដែលបង្កហានិភ័យខ្ពស់បំផុតដល់សុខភាពរបស់ពួកគេ។ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយឲ្យដឹងកាលពីយប់ថ្ងៃចន្ទ។

អង្គការ WHO និង UNICEF ថ្មីៗនេះ បានធ្វើការព្យាករណ៍អំពីការទទួលបានភាពស៊ាំទៅនឹងជំងឺ ដោយប៉ាន់ប្រមាណថា មានកុមារប្រមាណ១២,៩លាននាក់ នៅទូទាំងពិភពលោក ដែលខកខានមិនបានទទួលយកការចាក់វ៉ាក់សាំង ដែលជាកម្រិតដំបូងនៃថ្នាំការពារជំងឺ DTP គិតនៅក្នុងឆ្នាំ២០១៦។ កុមារប្រមាណ៦,៦លាននាក់ មិនបានទទួលវ៉ាក់សាំងគ្រប់កម្រិត ដែលមានរហូតដល់៣ដូស នៃការបង្កើតបានភាពស៊ាំការពារជំងឺ DTP ហៅថា (DPT3)។

វេជ្ជបណ្ឌិត Jean-Marie Okawo-Bole នាយកទទួលបន្ទុកទៅលើកិច្ចការភាពស៊ាំជំងឺ វ៉ាក់សាំង និងជីវសាស្ត្រ ប្រចាំនៅអង្គការ WHO បានលើកឡើងថា “កុមារភាគច្រើន នៅមិនទាន់មានភាពស៊ាំការពារជំងឺ ដែលដូចគ្នានឹងអ្វីដែលពួកគេបានខកខានមិនបានទទួលយកនូវប្រព័ន្ធការពារសុខភាព”។

វេជ្ជបណ្ឌិតរូបនេះ បានបន្តថា “កុមារទាំងនេះ ភាគច្រើនទំនងជាមិនបានទទួលនូវសេវាអប់រំថ្នាក់មូលដ្ឋានណាមួយមិនខាន។ បើសិនជា យើងធ្វើការលើកឡើងអំពីភាពស៊ាំនៅទូទាំងពិភពលោកនោះ សេវាកម្មនានាផ្នែកសុខភាព ត្រូវតែបានទៅដល់ពួកគេ”៕