ផ្លែគីវី (KIWI)​ អាចជំនួយស្បែកនិងប្រឆាំងជំងឺមហារីក

សុខភាពៈ ផ្លែគីវី (KIWI) គឺជាផ្លែឈើមួយប្រភេទដែលមានសំបកស្តើង ពណ៌ស្ក និងសាច់ខាងក្នុងមានពណ៌បៃតង ឬលឿងស្រដៀងទៅនឹងផ្លែល្មុត ហើយផ្លែគីវី (KIWI) ក៏មានរស់ជាតិឆ្ងាញ់ មិនតែប៉ុណ្ណោះ វាមានអត្ថប្រយោជន៍ជាច្រើន ពិសេសអាចជួយបំរុងស្បែកនិងប្រឆាំងជំងឺមហារីកបានទៀតផង។

យោងទៅតាមគេហទំព័រសុខភាពរបស់ថៃ បានបង្ហាញថា ផ្លែគីវី (KIWI) ផ្តល់អត្ថប្រយោជន៍បាន ៧ យ៉ាង រួមមាន៖
១. ជួយពង្រឹងអង់ទីគ័រការពាររាងកាយ ជួយប្រយុទ្ធប្រឆាំងមេរោគ និងបាក់តេរីផ្សេងៗ
២. រំញោចការបង្កើតស្រទាប់កូឡាជែន (collagen) ជួយឱ្យស្បែកមានភាពរឹងម៉ាំ និងភ្លឺថ្លា
៣. សារធាតុប្រឆាំងអុកស៊ីតកម្ម លើសពីនេះទៅទៀត គឺជួយឲ្យស្បែកភ្លឺថ្លា និងប្រឆាំងជំងឺមហារីក
៤. ធ្វើឲ្យស្បែកប្រសើរឡើងបែប X3 ព្រោះផ្លែ KIWI ពោរពេញទៅដោយវីតាមីន E ដែលជួយចិញ្ចឹមស្បែកឲ្យទន់ និងមានសំណើម
៥. បង្ការការស្ទះជាតិខ្លាញ់
៦. មានជាតិសរសៃ គឺមានប្រយោជន៍សម្រាប់ប្រព័ន្ធរំលាយអាហារ ផ្តល់ភាពងាយស្រួលក្នុងការបន្ទោបង់
៧. ប្រឆាំងភាពចាស់និងជំងឺវង្វេង៕