៥គន្លឹះមានប្រសិទ្ធភាពបំផុត កាត់បន្ថយការឈឺចាប់ពេលមករដូវ

សុខភាពៈ ស្ត្រីជាច្រើនបានជួបប្រទះនៅបញ្ហាឈឺចុកចាប់ពេលមករដូវម្តងៗ ដែលធ្វើឲ្យពួកគាត់ឈឺពោះ ជារៀងរាល់លើក រហូតដល់ស្រ្តីមួយចំនួនមិនអាចទ្រាំនឹងការឈឺចាប់បាន ក៏ពឹងលើថ្នាំដើម្បីបំបាត់ការឈឺចាប់ជារៀងរាល់ខែ  ថ្ងៃនេះយើងបានលើកយកអត្តបទ ៥គន្លឹះកាត់បន្ថយការឈឺចាប់ពេលមករដូវ ដោយមិនចាំបាច់លេបថ្នាំកាត់បន្ថយការឈឺចាប់ឡើយ។

គន្លិះទាំង៥ មានដូចជាៈ
១. កាត់បន្ថយការញាំសាច់សត្វ និងអាហារមានជាតិខ្លាញ់
ដើម្បីជៀសវាង និងកាត់បន្ថយការញាំសាច់ និងអាហារមានជាតិខ្លាញ់គ្រប់ប្រភេទ ដូចជាអាហារចៀន ឬបំពង បើអាចកាត់បន្ថយជាតិខ្លាញ់ និងសាច់បានពាក់កណ្តាលនោះ ការថយចុះកម្រិតអ័រម៉ូន estrogen បានប្រហែល ២០% ទៅ ៣០% ប្រសិនបើអាចកាត់បន្ថយច្រើនជាងនេះ ការផលិតកម្រិតអ័រម៉ូន estrogen និងកាន់តែថយចុះ នោះការឈឺពោះពេលមករដូវ ក៏កាត់បន្ថយបានច្រើនដូចគ្នាដែរ។

២. ជ្រើសការបរិភោគត្រី និងស៊ុត
ត្រី និងស៊ុតជាអាហាដែលមានអូមេហ្គា៣ ឬប្រេងត្រី ជាអាហារដែលអាចជួយកាត់បន្ថយការឈឺពោះពេលមករដូវ។

៣. បន្ថែមអាហារដែលមានជាតិសរសៃ
បរិភោគបន្ថែមបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិជារៀងរាល់ថ្ងៃ ព្រោះជាអាហារមានជាតិសរសៃ ដែលជួយរាងកាយ ក្នុងការកាត់បន្ថយការលើសកម្រិតអ័រម៉ូន estrogen។

៤. កាត់បន្ថយអាហារមានជាតិប្រៃ
ប្រសិនបើកាត់បន្ថយបរិភោគអាហារដែលមានជាតិប្រៃ ពេលមករដូវម្តងៗអាចជួយបន្ថយការហើមពោះ  ចំពោះស្ត្រីមួយចំនួន ដែលមានអាការហើមពោះបាន។

៥. បរិភោគអាហារដែលមានជាតិកាល់ស្យូម
គួកាត់បន្ថយជាតិកាហ្វេអ៊ីន, គ្រឿងស្រវឹង, ជាតិស្ករ មកបរិភោគអាហារ ដែលមានជាតិកាល់ស្យូមខ្ពស់ ដូចជា ផលិតផលទឹកដោះគោសាប, ទឹកដោះគោយ៉ាអួ, ឈីស, តៅហ៊ូ, និងបន្លែបៃតង៕