ចុះពិនិត្យនិងសម្រស់សម្រួល ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានចាប់ឆ្នោតបានដីដើម្បីអាស្រ័យផលទៅតាមក្បាលដីនីមួយៗ

ខេត្តបន្ទាយមានជ័យ ៖នៅព្រឹកថ្ងៃសុក្រ ៥ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២២០២៥ នេះលោក ឃ្លោក នួយ និងលោក លៀម សុដា អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ំុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះពិនិត្យនិងសម្រស់សម្រួល ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានចាប់ឆ្នោតបានដីដើម្បីអាស្រ័យផលទៅតាមក្បាលដីនីមួយៗ តាមការបែងចែករបស់រដ្ឋបាលខេត្ត ក្នុងតំបន់នៃដែនព្រៃលិចទឹក (តំបន់២) ស្ថិតនៅភូមិបត់ត្រង់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ដោយមានការចូលរួមពីរ លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំង និងក្រុមការងារចម្រុះ ។ ក្នុងនោះផងដែររដ្ឋបាលខេត្តនិងអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះ ក្រុម​អនាធិបតេយ្យ ដែលបង្កបញ្ហា រារំាង រំខាន គម្រាម កំហែង មកលើ ម្ចាស់ដី ដែល​បាន​ចាប់ឆ្នោត​ទទួលយក ដីដែលរាជ រដ្ឋាភិបាល បានសម្រេច កាត់​ឆ្វៀល​ចេញ ពីដីតំបន់ ៣ នៃ​តំបន់​ទន្លេសា ផ្ដល់​ជូន​ប្រជាពលរដ្ឋ សម្រាប់​ប្រើប្រាស់ និង​អាស្រ័យ​ផល និង​ទប់​ស្កាត់ រាល់​សកម្មភាព រំលោភចូល កាន់កាប់ អាស្រ័យ​ផល នៅ​លើ​ទី​តំាង ដីព្រៃ​លិច​ទឹក​តំបន់​៣​នៃ​តំបន់​ទន្លេសា ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ភ្នំ​លៀប និង​ឃុំ​ប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។