ខេត្តបន្ទាយមានជ័យ ៖ ដោយមានការយកចិត្តទុកដាក់ពីលោក ឧត្ដមសេនីយ៍ទោសិទ្ធិ ឡោះ ប្រធានសមាគមអតីតយុទ្ទជនកម្ពុជាខេត្តបន្ទាយមានជ័យ
ថ្ងៃចន្ទ៦រោចខែជេស្ឋ ឆ្នាំម្សាញ់សប្តស័ក ព.ស២៥៦៨ ត្រូវថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២៥ វេលាម៉ោង ០៨:០០នាទីព្រឹកក្រុមការងារ ស អ ក ខេត្ត ដឹកនាំដោយលោកស្រីឧត្តមសេនីយត្រីសេង គិមថា ឋាន: ស្នងការរង តំណាងអោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាប្រធាន ស អ ក ខេត្ត លោក រស់ ទូច អនុប្រធានកាល័យសង្គមកិច្ច ស្រុក តំណាងអោយលោកអភិបាលស្រុក
អមដំណើរមាន:
១.លោក វ/ទោ ស៊ុត សេត ឋានៈអធិការរងនគរបាលស្រុកព្រះនេត្រព្រះ
២.លោកអនុ.ត្រី ឡឹក ថាវរះ តំណាងអោយមេបញ្ជាការស្រុក អនុប្រធាន ស.អ.ក
៣.លោក ណូក ណូយ ថូវ តំណាងអោយអាវុធហត្ថ
៤.លោក ហូ ហឺ ជំទប់ទីមួយ តំណាង់អោយលោកមេឃុំ ប្រាសាទ
៥.លោកអនុ/ទោ ជួន រង្ស៊ី នាយរងប៉ុស្ដិ៍នគរបានរដ្ឋបាលឃុំប្រាសាទ តំណាងអោយលោកនាយប៉ុស្តិ៍នគរបាលឃុំប្រាសាទ ។
និងក្រុមការងារមូលដ្ឋាន បានចុះប្រគល់ប្រាក់បេឡាមរណៈសង្គ្រោះចំនួន០១សព ថវិការចំនួន៤.០០០.០០០រៀល
សពមានឈ្មោះទុយ មោង ភេទប្រុស អាយុ ៦១ ឆ្នាំអត្តលេខ HA 81000223 នៅភូមិទន្លាប់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (អតីតយុទ្ធជន និវត្តន៍ជន)ដែលបានទទួលមរណៈភាពកាលពីថ្ងែទី០៣.០១.២០២៥ ដោយរោគាពាធ។
ថវិកាត្រូវបានប្រគល់ជូនកូនបង្កើតរបស់សព ឈ្មោះ លួត ហ៊ុង ភេទស្រី អាយុ ៤១ ឆ្នាំ នៅភូមិឪម៉ាល់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្នុងឱកាសនេះលោកស្រីឧត្តមសេនីយ៍ត្រី បានចូលរួមសំណេះសំណាលរំលែកទុក្ខជាមួយគ្រួសារសពផងដែរ ។