អ្នកលេង Facebookថា កំពង់សោមរាល់ថ្ងៃ ប្រធានបទមានតែសំរាម និងគោ លោកអ៊ី សុខឡេង ថា….

កំពង់សោម៖ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក អ្នកប្រើប្រាស់បណ្តាញមួយនេះ ខ្លះបានលើកឡើងថា នៅកំពង់សោមរាល់ថ្ងៃមានតែ សំរាម និង សត្វគោ។ ប្រធានបទមួយនេះ ត្រូវបានគេ Comments តៗគ្នាយ៉ាងហូរហែរ។ តែទោះជាយ៉ាងនេះក្តីលោកអ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបកស្រាយទៅវិញ និងទទួលបាន Comments បន្តបន្ទាប់មកវិញ។ ខាងក្រោមនេះ ជាការបកស្រាយ របស់លោកអ៊ី សុខឡេង និង ការលើកឡើងមួយចំនួនរបស់អ្នកលេងសង្គមFacebook។

 

អ៊ី សុខឡេង៖ ( រឿងពិតនៃតម្លៃប្រមូលសំរាម ) ដោយសារបងប្អូនប្រជាពលរដ្ឋ ដែលមិនដឹងរឿងពិត ចេះតែរិះគន់ និងចោទប្រកាន់ខុសការពិតជាបន្តបន្ទាប់មិនឈប់ ដូច្នេះពេលនេះ រដ្ឋបាលក្រុង នឹងបញ្ចេញរឿងពិតមួយ ក្នុងចំណោមរឿងពិតជាច្រេីនទៀត ដែលមិនទាន់បានបញ្ចេញ និងដែលបងប្អូនប្រជាពលរដ្ឋមិនបានដឹង!
………………………………………………………………………..

រដ្ឋបាលក្រុង គឺជាអ្នកដែលបានចូលរួមប្រជុំ និងដឹកនាំប្រជុំ ដេីម្បីដោះស្រាយការងារសំរាមនេះ តាំងពីដេីម រហូតមកដល់ពេលនេះ ជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរបរិស្ថាន ដោយផ្អែកលេីច្បាប់។

ពិសេសរាល់ការប្រជុំដោះស្រាយរឿងសំរាមកន្លងមកនេះ រដ្ឋបាលក្រុង និងមន្ទីរទាំងពីរ តែងតែរាយការណ៍ និងឆ្លងយោបល់ឯកឧត្តម អភិបាលខេត្ត យន្ត មីន និងឯកឧត្តមអភិបាលរងខេត្ត ឈិន សេងងួន ដែលទទួលបន្ទុកការងារសំរាមនេះជានិច្ច។

ពេលនេះ ដោយសារនៅតែមាន ប្រជាពលរដ្ឋ និងមហាជន ដែល មិនដឹងរឿងពិត នៅតែចោទប្រកាន់ និងរិះគន់បន្តបន្ទាប់មកលេីអ្នក ដែលបានខិតខំធ្វេីការងារនេះ និងក្រុមហ៊ុនថ្មីKSWM មិនចេះចប់។

ដូច្នេះក្នុងនាមរដ្ឋបាលក្រុង ដែលជាអ្នកដឹងរឿងពិតផងដែរ សូមធ្វេីការបំភ្លឺជូនដល់ប្រជាពលរដ្ឋ និងសាធារណជនដូចខាងក្រោម ៖

** ការកំណត់តម្លៃថ្មីគឺធ្វេីយោងតាមសេចក្តីណែនាំអន្តរក្រសួង លេខ១៤១១ ( ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋ និងក្រសួងបរិស្ថាន )។

** នីតិវិធីនៃការកំណត់តម្លៃដំបូងបំផុតមាន ដំណាក់កាលបន្តបន្ទាប់ និងមានអ្នកចូលរួមដូចតទៅ

– ដំណាក់កាលទី១ រដ្ឋបាលក្រុង មន្ទីរសេដ្ឋកិច្ច និងមន្ទីរបរិស្ថាន ព្រមទាំងមានការចូលរួមពីក្រុមហុ៊នសុិនទ្រីផង បានបេីកអង្គប្រជុំនៅសាលាក្រុងព្រះសីហនុ ដេីម្បីពិភាក្សាលេីធ្វេីសេចក្តីពង្រាងតម្លៃថ្មី ជាមួយគ្នា។

– ដំណាក់កាលទី២ បន្ទាប់ពីសេចក្តីពង្រាងតម្លៃថ្មី ត្រូវបាន ពង្រាងចប់ រដ្ឋបាលក្រុង បានអញ្ជេីញឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ( តំណាង លោកជំទាវ គួច ចន្ថា ) តំណាងរដ្ឋបាលខេត្ត តំណាងក្រុមប្រឹក្សាក្រុង មន្ទីរសេដ្ឋកិច្ច មន្ទីរបិស្ថាន មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ សង្កាត់ អាជីវករ ប្រជាពលរដ្ឋទូទៅ និងក្រុមហុ៊នសុិនទ្រីមកសាលាក្រុង ដេីម្បីពិភាក្សា និងពិគ្រោះយោបល់លេី សេចក្តីពង្រាងតម្លៃថ្មីនេះ។

– ដំណាក់កាលទី៣ បន្ទាប់ពីពិភាក្សា និងពិគ្រោះយោបល់លេីសេចក្តីពង្រាងតម្លៃថ្មី ជាមួយតំណាងប្រធានក្រុមប្រឹក្សាខេត្ត តំណាងរដ្ឋបាលខេត្ត តំណាងក្រុមប្រឹក្សាក្រុង មន្ទីរសេដ្ឋកិច្ច មន្ទីរបរិស្ថាន មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ អាជីវករ ប្រជាពលរដ្ឋទូទៅ និងក្រុមហុ៊នសុិនទ្រី ចប់។ រដ្ឋបាលក្រុង បានដាក់សេចក្តីពង្រាងតម្លៃថ្មី ជូនក្រុមប្រឹក្សាក្រុងព្រះសីហនុ ដេីម្បីពិនិត្យ និងអនុម័ត ហេីយក៏មានការចូលរួមពីក្រុមហ៊ុនសុិនទ្រីផងដែរ។

ដូច្នេះការកំណត់តម្លៃថ្មី បានឆ្លងបីដំណាកកាល ចុងក្រោយក្រុមប្រឹក្សាក្រុងពិនិត្យ និងអនុម័ត ជាផ្លូវការ។

** ជាសរុបរឿងកំណត់តម្លៃថ្មីនេះ គឺក្រុមហ៊ុនសុិនទ្រី ដែលមានលោកស្រេង ប្រធានគ្រប់គ្រងទូទៅប្រចាំខេត្តព្រះសីហនុ បានចូលរួមយ៉ាងសកម្មតាំងពីពេលធ្វេីសេចក្តីពង្រាងតម្លៃដំបូង រហូតដល់ចប់។

ជាពិសេសគ្រប់ដំណាកកាលនៃការពិភាក្សារឿងកំណត់តម្លៃ គឺខាងភាគីរដ្ឋ មានរដ្ឋបាលក្រុង មន្ទីរសេដ្ឋកិច្ច មន្ទីរបរិស្ថាន និងក្រុមប្រឹក្សាក្រុង ពិសេសប្រជាពលរដ្ឋ ដែលបានចូលរួមពិភាក្សា និងពិគ្រោះតម្លៃ គឺចង់បានតម្លៃទាបជានិច្ច ប៉ុន្តែភាគីក្រុមហ៊ុនសុិនទ្រី តែងតែទាមទារនៅក្នុងអង្គប្រជុំចង់បានតម្លៃខ្ពស់ ( មានអ្នកចូលរួមដែលមានឈ្មោះក្នុងបញ្ជីវត្តមានជាសាក្សី )។

** ចំពោះក្រុមហ៊ុនថ្មី KSWM មិនបានចូលរួមរឿងកំណត់តម្លៃនេះទេ ហេីយក្រុមហុ៊នក៏មិនបានដឹងរឿងនេះដែរ ដូច្នេះបងប្អូនប្រជាពលរដ្ឋ ដែលបានចោទក្រុមហ៊ុនថ្មី KSWM ជាអ្នកកំណត់ យកតម្លៃសេវាថ្លៃប្រមូលសំរាមថ្លៃខ្ពស់នោះ គឺបងប្អូនយល់ខុសហេីយ។

នេះចេះក្រុមហ៊ុនសុិនទ្រី មិនបានឈ្នះការដេញថ្លៃ ប្រសិនបេីក្រុមហ៊ុនសុិនទ្រី ឈ្នះការដេញថ្លៃ ក្រុមហ៊ុនសុិនទ្រី នឹងយកតម្លៃនេះដូចគ្នា។

**** អ្នកខិតខំធ្វេីការងារនេះ មានក្រុង មានមន្ទីរសេដ្ឋកិច្ច មានមន្ទីរបរិស្ថាន និងមានការដឹកនាំចង្អុលបង្ហាញពីឯ.ឧ អភិបាលខេត្ត និងឯ.ឧ ឈិន សេងងួន អភិបាលរងខេត្ត វាលំបាកណាស់ ទំរាំបានបុ៉ណ្ណឹង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលមិនដឹងរឿង ឬ លឺគេថា រួចមករិះគន់ ដោយមិនបានដឹងពិតនោះ ប្រសិនបេីបងប្អូនចង់ដឹងរឿងពិត បងប្អូនប្រជាពលរដ្ឋ សួរអ្នកដឹងរឿងតាមស្ថាប័នខាងលេីបាន៕