ស៊យហើយលោកចោរ!ឆក់ទូរសព្ទ័មិនបានសម្រេចភ្លាត់ស្នៀតដួលម៉ូតូចាប់បានម្នាក់រត់រួចម្នាក់

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ជិះមួយគ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់ កំពុងជិះម៉ូតូកង់បីមិនបានសម្រេចភ្លាត់ស្នៀតបណ្តាលឲ្យដួលម៉ូតូត្រូវបានប្រជាពលរដ្ឋព័ទចាប់បានម្នាក់រួមនិងម៉ូតូមួយគ្រឿងចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១៥ខែកក្តដាឆ្នាំ២០១៩ស្ថិតនៅចំណុចមុខរោងបុណ្យមួយកន្លែង តាមបណ្តោយផ្លូវSOS ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យដែរត្រូវចាប់ខ្លួនមានឈ្មោះមាស ម៉ាយ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយម្តាយ ភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ចំណែបក្ខពួកម្នាក់ទៀតឈ្មោះឧត្តម រត់គេចខ្លួនបាត់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យ ដឹងថាមុនកើតហេតុគេឃើញនារីម្នាក់ជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងធ្វើដំណើរទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុខាងលើបានលេចមុខជនសង្ស័យពីរនាក់ជិះមូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៧ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GD-5825ជិះមកពីក្រោយរួចធ្វើសកម្មភាពឆក់ទូរសព្ទ័មិនបានមនបានសម្រេចត្រូវជនជនរងគ្រោះស្រែកថាចោរៗបណ្តាលជនសង្ស័យភ័យស្លន់ស្លោរេចង្កូតប៉ះជាមួយម៉ូតូកង់បីដួលត្រូវប្រជាពលរដ្ឋដែលកំពុងចូលរួមនៅក្នុងពិធីបុណ្យនាំគ្នាពទ័ចាប់បានម្នាក់រួមនិងម៉ូតូមួយគ្រឿងប្រគល់ជូនសមត្ថកិច្ចភ្លាមៗចំណែកបក្ខពួកម្នាក់ទៀតរយ់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនសង្ស័យរួមនិងម៉ូតូមួយគ្រឿងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសួនាំនៅប៉ុស្តិ៍នគរបាលរដ្ឋភ្នំពេញថ្មីរួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។ចំណែកជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនោះទេ៕