ភ្នំពេញ៖ ទីតាំង អុីន ធឺ ណេត បង្កប់ល្បែងសុីសង ២៤ម៉ោង ឈ្មោះ( ជីប្រាំឌី G5D ) កំពុងបើកដំណើរការយ៉ាងរលូន បើទោះបីជាមាន បទបញ្ជារយ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំង១៤ខណ្ឌ រឹតបន្តឹង និង បង្ក្រាបទីតាំងបង្កប់ល្បែងសុីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងណាក៏ដោយ ដែលទីតាំងអុីន ធឺ ណេត បង្កប់ល្បែងសុីសង នេះស្ថិតនៅតាមបណ្ដោយផ្លូវ១៥៤កែងផ្លូវលេខ៥ខាងជើងវត្តឧណ្ណាលោម សង្កាត់ផ្សារ កណ្ដាលទី១ ខណ្ឌដូនពេញ ។
ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា បើទោះជាកន្លងមក លោក អភិបាល រាជធានីភ្នំពេញបានដាក់បទញ្ជាម៉ឺងម៉ាត់យ៉ាងណាក៏ដោយ ក៏អាជ្ញាធរមានសមត្ថកិច្ច ខណ្ឌដូនពេញ មិនបានទប់ស្កាត់និងបង្ក្រាបនោះឡើយ។
សូមរំលឹកថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម អភិបាល រាជធានី ភ្នំពេញបានប្រកាស ការទទួលសំណូកពីជនល្មើសទាំងនោះគឺជា ទង្វើរខុសច្បាប់ដែលមិនអាចលើកលែងឱ្យបានឡើយ ហើយ ក៏បាន ដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវដោះស្រាយ បញ្ហាល្បែងស៊ីសងខុសច្បាប់នេះឱ្យខាងតែបាន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុង សង្គម៕