ឯកឧត្ដម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួម សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ ផ្លូវខេត្តលេខ១២៨B ហៅផ្លូវប្រឡាយលេខ០១ ដែលមានប្រវែង ១៧៨០០ម៉ែត្រ ចាប់ពីភូមិត្រពាំងលើក ឃុំព្រៃស្លឹក ស្រុកទ្រាំង តភ្ជាប់ពីផ្លូវ ជាតិលេខ០២ ត្រង់ចំណុច PK 90+500 ដល់ចំណតកំពង់ផែកំពង់អំពិល ស្ថិតនៅឃុំបូរីជលសារ ស្រុក បូរីជលសារ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។
សូមបញ្ជាក់ដែរថា ការស្ថាបនាផ្លូវខេត្តលេខ១២៩B ហៅផ្លូវប្រឡាយលេខ ០១ ដែល មានប្រវែង ១៧៨០០ម៉ែត្រ ចាប់ពីភូមិត្រពាំងលើក ឃុំព្រៃស្លឹក ស្រុកទ្រាំង តភ្ជាប់ពីផ្លូវជាតិលេខ០២ ត្រង់ចំណុច PK 90+500 ដល់ចំណតកំពង់ផែកំពង់អំពិល ស្ថិតនៅឃុំបូរីជលសារ ស្រុកបូរីជលសារ ដែលចាក់ បេតុង ទទឹង ៨ម៉ែត្រ និងសង្ខាងចាក់គ្រួសក្រហម ១,៥ម៉ែត្រ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ សម្ដេច អគ្គមហាសេនីបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ទុកជាចំណងដៃដល់ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ដែលគ្រោងចំណាយថវិការជាង ៦លានដុល្លារសហរដ្ឋអាមេរិក៕