រាជធានីភ្នំពេញ៖ ទីតាំងជល់មាន់មួយកន្លែងកំពុងដំណើរការយ៉ាងរលូតដោយមិនសមត្ថកិច្ចណាមួយមកបង្ក្រាប
ឡើយ រួមទាំងលោកអធិការខណ្ឌផងដែរ។ តាមប្រភពច្បាស់ការមួយបានបង្ហើបអោយដឹងថា ទីតាំងជល់មាន់មួយកន្លែងនេះគឺមានអ្នកកាងនៅពីក្រោយ ហើយគេក៏ជាមន្ត្រីប៉ូលីសមួយរូបនៅក្នុងខណ្ឌមានជ័យផងដែរ។
សូមបញ្ជាក់ថា ទីតាំងជល់មាន់នោះស្ថិតនៅតាមបណ្តោយផ្លូវលូប្រឡាយទឹកស្អុយ ស្ថិតក្នុងភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ដោយឡែកបន្ថែមលើសពីនេះក្នុងសង្កាត់ស្ទឹងមានជ័យ២នេះ មានទីតាំងជល់មាន់មិនក្រោម៣កន្លែងទេ រួមទាំងមានបើកភ្នាល់ជល់តាមអនឡាញផងដែរ។
គួររំលឹកថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានចេញបទបញ្ជាហាមមិនអោយសមត្ថកិច្ចយកតួនាទីទៅកាងកន្លែងល្បែងជាដាច់ខាត ។
ចំណែកលោកឃួងស្រេង ចៅហ្វាយក្រុងក៏ធ្លាប់មានប្រសាសន៍ចេញបទបញ្ជាអោយមន្ត្រីក្រោមឪវ៉ាទចុះបង្ក្រាបរាល់ល្បែងស៊ីសងទាំងអស់ដែលបើកលេងយ៉ាងអាណាធិបតេយ្យ ព្រោះវាដូចជាគគ្រិកគគ្រេងពេក ហើយលោកនឹងបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពលើរឿងនេះផងដែរ» ។
ពាក់ពន្ធ័និងទីតាំងល្បែងជល់មាន់នេះ ប្រជាពលរដ្ឋចាំមើលតើលោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ និងលោក ម៉េងវិមានតារា អធិការខណ្ឌមានជ័យ និងមានវិធានការយ៉ាងណាដែរចំពោះទីតាំងខាងលើនេះ ៕