ភ្នំពេញ ៖ ការនាំខ្លួនលោក សួន សេរីរដ្ឋា ទៅឆែកឆេរលំនៅដ្ឋានត្រូវបានបញ្ចប់វេលាម៉ោងជាង៦ល្ងាចនេះ នៅគេហដ្ឋានរបស់លោកក្នុងបុរីប៉េងហួត តាមបណ្តោយផ្លូវ៥៩៨ ដើម្បីឆែកឆេរ។ ចំណែកប្រភពព័ត៌មានក្រៅផ្លូវការថា មានការឃាត់ខ្លួនមនុស្ស២នាក់ទៀត ម្នាក់ជាអង្គរក្ស និងម្នាក់ជាជំនួយការផ្ទាល់របស់លោក សួន សេរីរដ្ឋា។
សូមបញ្ជាក់ថា អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា កងកម្លាំងនគរបាលបានចាប់ខ្លួនលោក សួន សេរីរដ្ឋា នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ពីបទល្មើសជាក់ស្តែង។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិដដែលបានបញ្ជាក់ថា សួន សេរីរដ្ឋា ត្រូវបានចាប់ខ្លួនពីបទល្មើសជាក់ស្តែង ដោយសរសេរនៅលើអាខោនហ្វេសប៊ុករបស់ខ្លួននូវពាក្យពេជញុះញង់ដល់កងកម្លាំងកងទ័ពមិនឱ្យស្តាប់បទបញ្ជាដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចការការពារជាតិ ៕