អធិការដ្ឋានស្រុកសំពៅលូន ចុះឃាត់ខ្លួនមេកន្ទុយលេខចំនួនបួននាក់

បាត់ដំបង៖កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានចុះប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសងកត់កន្ទុយលេខឆ្នោតចំនួន៤កន្លែងដោយឃាត់ខ្លួនជនសង្ស័យអ្នកកត់កន្ទុយលេខ៤នាក់រួមនឹងសម្ភារៈមួយចំនួនមកកាន់អធិការដ្ឋាន។

 

អធិការនគរបាលស្រុកសំពៅលូនលោក ពេជ្រ សារ៉ែន បានអោយដឹងថា៖ក្រោយពីទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ ស ថេត ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការដឹកនាំបញ្ជារផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនយុត្តិធ៌ម នៅវេលាម៉ោង១៥-៤៥នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ លោកបានដឹកនាំកម្លាំងចុះទៅចំណុចភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន បាបបង្ក្រាបទៅទីតាំង៤កន្លែងដោយឃាត់ខ្លួនមេឆ្នោត និងអ្នកលក់កន្ទុយលេខ(ហៅកូនកន្តុង)ចំនួន៤នាក់ ។

 

ជនសង្ស័យជាមេកន្ទុយលេខដុះស្លែទាំងបាន4ឈ្មោ:ទី១ឈ្មោះឡុក សារ៉ាំ ភេទស្រី (មេឆ្នោត) ទី២ឈ្មោះ ភោក ស្រីលុច(កូនកាតុង) ទី៣.ឈ្មោះ ហួយ សុខា (កូកាតុង)ទី៤ឈ្មោះ ចាន់ សម្បត្តិលក្ខិណា (កូនកាតុង) នាក់ទាងបួនរស់នៅស្រុកសំពៅលូន ខេត្តបាត់ដំបង។

កម្លាំងនគរបាលដកហូតវត្ថុតាងរួមមាន៖សៀវភៅកត់លេខឆ្នោតចំនួន៣ក្បាល,ម៉ាស៊ីនគិតលេខចំនួន១គ្រឿង,ទូរសព្ទ័ដៃចំនួន ៤ គ្រឿង,ប្រាក់ខ្មែរចំនួន១.២១០.៤០០ រៀល,ប្រាក់បាតចំនួន៦៨២បាតនិងប្រាក់ដុល្លារចំនួន៦ដុល្លារ។បច្ចុប្បន្ន៖ជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួនកសាងសំណុំរឿងដេីម្បីចាត់ការទៅតាមនិតិវិធី៕