ភ្នំពេញ៖ ប្រធានគណបក្សសង្រ្គោះជាតិ លោកកឹម សុខា ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី៣កញ្ញាឆ្នាំ២០១៧នេះ នៅក្នុងផ្ទះរបស់លោក ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយចោទពាក់ព័ន្ធទៅនឹងទង្វើក្បត់ជាតិ។
ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីវីដេអូមួយ ដែល ប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បាននិយាយឡើងកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ នៅប្រទេសអូស្រ្តាលីថា ខ្លួនបានធ្វើតាមបញ្ជារបស់មហាអំណាចអាមេរិក ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូទៅនឹងប្រទេសយូហ្គោស្លាវី និងសើប៊ីដែរ៕