ប្រកួត​ដណ្តើមខ្សែក្រវ៉ាត់ WBO​ ស្តេចប្រដាល់ Pacquiao ចាញ់ Horn ដោយពិន្ទុ

ក្រុងប្រ៊ីសប៊នៈ លទ្ធផលនៃការប្រកួតដណ្តើមខ្សែក្រវ៉ាត់ WBO រវាងកីឡាករ Manny Paquiao អ្នកការពារខ្សែក្រវ៉ាត់ និងអ្នកដណ្តើម គឺ កីឡាករ Jeff Horn ។ ចុងក្រោយដែលទើបបញ្ចប់ថ្មីៗនេះ នៅសង្វៀន Brisbane ប្រទេសអូស្ត្រាលី អ្នកឈ្នះ គឺបានទៅលើ Horn ដោយពិន្ទុ។ យោងតាម BBC បានផ្សព្វផ្សាយព័ត៌មានដូច្នេះ នៅថ្ងៃអាទិត្យទី២ ខែកក្កដានេះ ។

ប្រភពព័ត៌មានបានចុះផ្សាយថា ប្រវត្តិដែលកីឡាករអូស្រ្តាលី Horn គឺគាត់មិនដែលស្គាល់ថាចាញ់ឡើយក្នុងក្នុងប្រកួត១៧ដង ហើយ១៦ដងឈ្នះ និង១ដងស្មើ ហើយផ្តួលគូប្រកួតបាន១១ដង។

ចំណែកស្តេចប្រដាល់ហ្វីលីពីនវិញ គឺ ប៉ាក់គីអៅ គាត់ធ្លាប់ឡើងប្រកួត៦០ដង ធ្លាប់គ្រងខ្សែក្រវ៉ាត់ពិភពលោក WBO ៣ជំនាន់ និងជើងឯកចំនួន៨ស្ថាប័នផ្សេងទៀត ៕