ខេត្តឧត្តរមានជ័យៈនៅថ្ងៃទី29ខែកញ្ញាឆ្នាំ2017នេះអ្នកសារព័ត៍មានប្រចាំខេត្តឧត្តរមានជ័យចំនួនបីរូប ដែលបានរងការវាយខ្នោះនិងគំរាមចាប់ដាក់គុកទាំងបំពានពីសំណាក់លោកវរះសេនីយ៍ត្រីទឹមវណ្ណឌី ប្រធានការិយាលយ័ព្រហ្មទណ្ឌ័កំរិតស្រាលនៃស្នងការដ្ឋាននគបាលខេត្តឧត្តរមានជ័យ ក្រោមបទបញ្ជារបស់លោកកុកទៀង ម្ចាស់បនល្បែងស៊ីសងបៀអាប៉ោងយូគីប្រជល់មាន់នៅនិងចំណតរថយន្ដអូស្មាច់សង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យកាលពីថ្ងៃទី26ខែកញ្ញាឆ្នាំ2017កន្លងទៅថ្មីៗនេះ។
អ្នកសារព័ត៍មានបីនាក់ដែលបានមកដាក់ពាក្យបណ្ដឹងនៅសាលាដំបូងខេត្តឧត្តរមានជ័យដើម្បីទទួលបានយុត្តិធម៌នោះទីមួយ ឈ្មោះខៀវ សុផានុរស្ស នាក់យកព័ត៍មានអោយទូទស្សន៍អប្សារា(Ann)ប្រចាំខេត្តឧត្តរមានជ័យ ទី2÷ឈ្មោះរត្ន័ ផល្លា ការសែតតាព្រហ្ម ទី3÷ឈ្មោះហ៊ាន សុពណ៌ អ្នកយកព័ត៍មានTVអនឡាញស្លឹករឹទ្ធ។
ក្នុងចំណោមអ្នកសារព័ត៍មានទាំងបីនាក់ខាងលើ លោក ខៀវ សុផានុរស្ស អ្នកយកព័ត៍មានទូទស្សន៍អប្សារាAnn.បានអោយដឹងថា អីដែលលោកវរៈសេនីយ៍ត្រី ទឹម វណ្ណឌី យកអំណាចតួនាទីអង្គភាពរបស់ខ្លួនទាំងបំពានច្បាប់ ប្រព្រឹត្តមកលើរូបលោកនៅទីសាធារណៈ ដែលធ្វើអោយបាត់បង់កិត្តិយសយ៉ាងធ្ងន់ធ្ងរនោះ លោកថាមានតែលោកព្រះរាជអាជ្ញាទេដែលអាចស្វែងរកយុត្តិធម៌ជួនលោកបាន លោកបន្ដថា ដើម្បីរកភាពយុត្តិធម៌ជូនចំពោះខ្លួនលោកៗជឿជាក់លោកព្រះរាជអាជ្ញា និងរកយុត្តិធម៌ជូនលោកជាក់ជាមិនខាន។
លោកបញ្ជាក់បន្ថែមថាដើម្បីកាត់បន្ថយជនលោភអំណាចដែលប្រើប្រាស់អំណាចទាំងបំពានច្បាប់មិនដឹងខុសមិនដឹងត្រូវ មកលើពលរដ្ឋក្រីក្រនិងស្លូតត្រង់នៅក្នុងសង្គមដើម្បីអោយមានការចូលរួមគោរពច្បាប់ទាំងអស់គ្នា។
គួរបញ្ជាក់ផងដែថាសព្វថ្ងៃនេះល្បែងស៊ីសង អាប៉ោង យូគី ប្រជល់មាន់ នៅតែប្រព្រឹត្តទៅដោយរលូនដដែលដោយសារឥទ្ធិពល និងអំណាចរបស់លោក កុក ទៀង ដែលមានអំណាចធំជាង លោកស្នងការ តុលាការ និងចៅវាយខេត្ត ដែលអាចបញ្ជាមកលើមេប៉ូលិសវាយខ្នោះអ្នកដោយគ្មានកំហុសនិងទោសទាន់៕ប៉ែន នួន