ស្លឹកគ្រៃជួយសម្រួលសម្ពាធឈាមឲ្យដើរស្រួល

សុខភាពៈ ស្លឹកគ្រៃ មិនត្រឹមតែជាគ្រឿងផ្សំសម្រាប់​ធ្វើម្ហូបអាហារដ៏សំខាន់នោះទេ ស្លឹកគ្រៃក៏អាចព្យាបាលជំងឺជាច្រើនមុខផងដែរ ពិសេស គឺអាចជួយសម្រួលសម្ពាធឈាមឲ្យដើរស្រួលដ៏ស័ក្តសិទ្ធិ។

ជាទូទៅលោកអ្នកតែងតែគិតថា ស្លឹកគ្រៃ​ គ្រាន់​តែ​ជាគ្រឿងផ្សំសម្រាប់ធ្វើ​​មុខម្ហូបតែប៉ុណ្ណោះ ហើយវាងាយនឹង​រកទិញនៅតាមទីផ្សារ និង​មានតម្លៃថោកសមរម្យ​ផងដែរ។ ប៉ុន្តែធាតុពិត ស្លឹកគ្រៃ មិនត្រឹមតែសម្រាប់ធ្វើម្ហូបតែប៉ុណ្ណោះទេ ស្លឹកគ្រៃផ្ដល់អត្ថប្រយោជន៍ដូចជា ៖

១. ជួយបន្ថយកម្ដៅ និងកាត់បន្ថយការស្រេចទឹក

២. ជួយរក្សារកែវភ្នែក និងធ្វើឲ្យកែវភ្នែកមានសុខភាពល្អ ស្រឡះ​ក្នុងភ្នែក

៣. ជួយចិញ្ចឹមខួរក្បាលរបស់អ្នក ក្នុងការធ្វើការកាន់តែមានប្រសិទ្ធិភាព ទាំងវ័យសិក្សា និងវ័យធ្វើការ

៤. ជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ និងធ្វើឲ្យគេងលក់ស្រួល

៥. ជួយបំបាត់អាការហើមពោះ ឆ្អល់ពោះ ចុកសៀតណែន

៦. ព្យាបាលជំងឺផ្តាសាយ ក្អក

៧. កាត់បន្ថយជំងឺឈឺក្បាល និងជួយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់

*វិធីផ្សំ

-ងាយៗគ្រាន់តែយកស្លឹកគ្រៃ (យកទាំងស្លឹកទាំងគល់) មកស្ងោរ យកទឹកមកបរិភោគ (បើចង់ឲ្យមានរស់ជាតិអាចបន្ថែមស្ករបន្តិចក៏បាន)  មួយវិញទៀត​ ដាំទឹកឲ្យពុះចាក់ចូលកែវ ហើយដាក់គល់ចូល ទទួលទានដូច​តែក៏បាន៕