ដាច់ត្រឹមកំភួនដៃ ចេញពីដងខ្លួន ខណៈឡាំប៉ាតាបើកលឿនបែកកង់ រេចង្កូតក្រឡាប់ធ្លាក់ផ្លូវ

ភ្នំពេញ៖ គួរអោយរន្ធត់ណាស់ ក្មេងប្រុសម្នាក់ ដាច់ត្រឹមកំភួនដៃក្នុងករណីចរាចរណ៍មួយ ដែលបានកើតឡើងកាលកាលពីវេលាម៉ោង៣និង២៥នាទីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៨ ស្ថិតនៅចំណុចខាងលិចយានដ្ឋានឈ្មោះ ឃី ឃុយ ភូមិព្រៃខ្វែក ឃុំស្វាយអន្ទរ ស្រកស្វាយអន្ទរ ខេត្តព្រៃវែង ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញរថយន្តម៉ាក ឡាំប៉ាតា បើកបរក្នុងទិសដៅពីលិចមកកើត មកដល់ចំណុចខាងលើ រថយន្តក៏បានបែកកង់ខាងក្រោយ ផ្នែកខាងឆ្វេង បណ្តាលឲ្យក្រឡាប់នៅលើផ្លូវថ្នល់ ហើយបានបណ្តាលឲ្យ រងរបួសដាច់កដៃកូនប្រុស ដែលមានឈ្មោះ នី បូវ៉ាន់ ភេទប្រុស អាយុ៨ឆ្នាំ បន្ទាប់មកក្មេងរងរបួស ត្រូវបានយកមកសំរាកព្យាបាលនៅពេទ្យឯកជន រង្វង់មូលស្វាយអន្ទរ ។

ចំណែកអ្នកបើកបរឈ្មោះ ឯម វណ្នី ភេទប្រុស អាយុ៥៣ឆ្នាំ ត្រូវជាឪពុក មានទីលំនៅ ភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និង អ្នករួមដំណើរមានប្រពន្ធ និងកូនប្រុសដែលរងរបួស ៕