ទូរស័ព្ទទំនើបបំផុតរបស់Appleគឺ iPhone X បាននាំចូលមកដល់ទីផ្សារ កម្ពុជាហើយកាលពីម្សិលមិញនេះ វាពិតជាបានចាប់ទាក់ទាញ អារម្មណ៏អ្នកប្រើ IOS មិនស្ទើរនោះទេ ប៉ុន្តែតម្លៃរបស់វាវិញក៏ធ្វើអោយអ្នកស្រលាញ់ អាយហ្វូនខកចិត្តមិនស្ទើរនោះដែរ ពោលគឺវាថ្លៃហួសដល់ទៅជាង២ពាន់ដុល្លារឯណោះ។
ម្ចាស់ហាងទូរសព្ទដ៏ធំមួនៅ ភ្នំពេញបានប្រាប់អោយដឹងថា ទូរសព្ទម៉ាក iPhone X ដែលមកដល់កម្ពុជានៅពេលព្រលឹមថ្ងៃទី៣ ខែ វិច្ឆិកា ម្សិលមិញនេះចំពោះតម្លៃវិញគឺ ២១៥០ ដុល្លារសម្រាប់ ទំហំ64GB និង ២៣៥០ ដុល្លារសម្រាប់ទំហំ256GB ដែលតំលៃនេះគឺវាជាប្រវត្តិសាស្រ្តទូរស័ព្ទអាយហ្វូនដែលលក់ថ្លៃបំផុតនៅកម្ពុជា ។
ដោយឡែកសម្រាប់ថ្ងៃនេះវិញយើងសង្កេតឃើញថាតម្លៃ Iphone X បានធ្លាក់ចុះច្រើន មែនទែនពោលគឺប្រហែលជា ៣០០ដុល្លាជាងឯនោះ ដែលតម្លៃនេះគឺយើងបានទទួល ពីហាងលក់ទូរស័ព្ធធំមួយនៅកម្ពុជាដែលបានផ្សាយនៅលើផេកផ្លូវការរបស់ហាងលក់ ទូរស័ព្ទនេះផ្ទាល់តែម្តង ដោយតម្លៃ ១៨៩៩ ដុល្លារសម្រាប់ ទំហំ64GB និង សម្រាប់ទំហំ256GB នៅសល់ត្រឹម ២០៩៩ ដុល្លារ តែប៉ុណ្ណោះ ៕
គួរបញ្ជាក់ដែរថាIPhone X ពិតជា ស្រស់ស្អាតនិងពិសេសប្លែកខុសពីម៉ូដែលមុនៗ របស់ Apple ព្រោះរចនាបែបថ្មីអេក្រង់ មានស៊ុមរាងស្ដើងនិងប្រើកញ្ចក់ប្រភេទ OLED និងគ្មានប៊ូតុងHome ឡើយខុសពី iPhone 8 និង 8 Plus ដែលនៅប្រើកញ្ចក់ប្រភេទ LCD ដដែល។ លើសពីនេះ iPhone X មានមុខងារស្កេនមុខដែលសុវត្ថិភាពបំផុត។ ចំពោះកាមេរ៉ាវិញជាប្រភេទកាមេរ៉ាភ្លោះទំហំ ១២MP បំពាក់មុខងាររក្សាលំនឹងនៅលើឡេនដែលអាចចាប់រូបភាពបានល្អបំផុត។ ចំពោះ កាមេរ៉ាមុខមានទំហំ ៧MP អាចចាប់យករូប selfie យ៉ាងត្រជាក់ភ្នែកមិនចាញ់កាមេរ៉ា ក្រោយឡើយ ។
សូមបញ្ជាក់ថាជាធម្មតាអាយហ្វូនចេញថ្មីលក់នៅស្រុកខ្មែរមុនដំបូងគឺតែងតែមានតម្លៃថ្លៃ ជាងតម្លៃដែលគេលក់នៅប្រទេសផ្សេងដល់ទៅជាងពីរដងឯនោះ តួយ៉ាងដូចជា Phone X នេះដែលនៅបរទេសវាមានតម្លៃប្រហែលជាង ១០០០ ដុល្លា តែប៉ុណ្ណោះ ។ ទោះយ៉ាងណាតម្លៃដ៏ខ្ពស់នេះនិងមិនរក្សារបានយូរឡើយដែលជាធម្មតាវានិងធ្លាក់ចុះនៅកំឡុងមួយខែរឺពីរខែបន្ទាប់ ហើយប្រសិនបើលោកអ្នកចង់បានវាមកប្រើរនោះលោកអ្នកអាច រងចាំវាបន្តិចសិនក៏បាន ប៉ុន្តែបើលោកអ្នកបានត្រៀមលុយសម្រាប់ទិញវារួចហើយនោះ លោកអ្នកអាចសាកល្បងប្រើរវាបានពីព្រោះ IPhone X សេរីថ្មីនេះគឺពិតជាប្លែកមិនដូចជា Phone សេរីមុនៗឡើយ ៕