យកពូថៅកាប់ប្តីដាច់ ក ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបាត់ដំបង៖ ស្ត្រីម្នាក់ឈ្មោះ អោ ឆវ័ន្ត បានយកពូថៅកាប់ប្តីរបស់ខ្លួនចំក្បាលនិងដាច់.កស្លាប់ភ្លាមៗក្នុងថ្លុកឈាមបន្ទាបមកដេីរប្រាប់អ្នកភូមិថាខ្លួនបានសម្លាប់ប្តីហេីយនាំគ្នាទទៅមេីលផង។

អ្នកភូមិផងរបងជាមួយមានការសង្ស័យក៍នាំគ្នារត់ទៅមេីលបានប្តីស្ត្រីខាងស្លាប់យ៉ាងអោយណោចអាធ័មពិតប្រាកដមែនដោយមិនដឹងមូលហេតុ។ហេតុការណ៍មានការភ្ញាក់ផ្អេីលឡេីងកាលពីព្រឹកថ្ងៃទី៥​ ខែវិច្ឆិកា ឆ្នាំ២០១៧នៅភូមិអន្លង់ពួក ឃុំតាសាញ់ ស្រុកសំឡូត ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ធុន សុធា ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាកសិកររស់នៅជាមួយជនសង្ស័យក្នុងភូមិ/ឃុំ/ស្រុកខាងលេី។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំអធិការដ្ឋានស្រុកសំឡូតឃាត់ខ្លួនយកទៅសាកសួរនិងងកសាងសំណុំរឿងដេីម្បីចាត់ការទៅតាសមនិតិវធី៕