ភ្នំពេញ ៖ នារីម្នាក់ត្រូវមិត្តភក្ត្រ័នាំចូលទៅលេងនៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក និងប្រើប្រាស់ថ្នាំញៀនលើសកម្រិត រហូតដល់គាំងបេះដូចស្លាប់ ក្រោយពេលដឹកបញ្ជួនទៅដល់មន្ទីរពេទ្យកាល់ម៉ែត ខណៈនាងទើបនិងមកពីខេត្ត ដើម្បីចូលរួមក្នុងពិធីបុណ្យអុំទូក ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ បូ សំភី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ស្នាក់នៅស្រុកក្រែក ស្រុកត្បូងឃ្មុំ។ ចំណែកមិត្តភក្តិពីរនាក់ទៀត មានឈ្មោះ មុំ នារតី ហៅលីនណា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរដូចគ្នាស្នាក់នៅកន្លែងធ្វើការ និងមិត្តភក្តិទី២ កុយ សុភឿន ភេទស្រី អាយុ២៥ឆ្នាំ ។
បើតាមប្រភពពីមិត្តភក្តិជនរងគ្រោះបានរៀបរាប់ប្រាប់ សមត្ថកិច្ចឲ្យដឹងថា ពួកគាត់គេទាំងបីនាក់រួមនិងជនរងគ្រោះ បាននាំគ្នា មក ដល់ភ្នំពេញ នៅថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០១៧ ក្នុង គោលបំណងមកលេងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ។
ក្រោយពីហូបបាយរួចពួកគេនាំក្នាដើរកំសាន្តលុះដល់ម៉ោង០០និង១០នាទីកណ្ដាលអធ្រាត្រ ក៏នាំគ្នាចូលមជ្ឃមណ្ឌលកំសាន្តរ៉ុក ដើម្បីរាំលេងកំសាន្ត បន្តដោយ ផឹក ថៃហ្គ័រ លាយ កូកាកូឡា និងបានប្រើប្រាស់ ថ្នាំញៀន ប្រភេទ ក្រវី បន្ទាប់ពីផឹក ស៊ីរួចនៅវេលា ម៉ោង៣និង០០នាទីរំលងអធ្រាត្រ ជនរងគ្រោះ អ្នកស្លាប់ មានអាការ:ស្លេកស្លាំងខ្លួនប្រាណមានទន់ស្មានតែគាត់ផឹកស្រវឹងពេកក៏ពឹងសន្តិសុខក្នុងមជ្ឃមណ្ឌកំសាន្តរ៉ុក ឲ្យជួយ ហៅ រថយន្តដឹក មកផ្ទះសំណាក់ វល្លិ៍មាសបន្ទប់លេខ១២៣ ហើយពេលចូលមកដល់ផ្ទះសំណាក់បានប្រហែល២០នាទី ក៏មិត្តភ័ក្រ្តគាត់សន្លប់បាត់មាត់បាត់ក ហើយក៏ប្រញ្ញាប់ហៅម៉ូតូរឺកម៉កកង់បីដឹកយកមកមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីធ្វើការសង្គ្រោះ ប៉ុន្តែពេល ដឹកទៅដល់ នៅម៉ោង៥និង៣០នាទីទៀបភ្លឺគ្រូពេទ្យក៏បានឆ្លើយប្រាប់ថាអស់លទ្ធភាពសង្រ្គោះហើយ។
ក្រោយមកក៏ប្ដឹងសមត្ថកិច្ចដើម្បីជួយកោសល្យវិច្ឆ័យពិនិត្យសពរកមូលហេតុដើម្បីឆ្លើយប្រាប់ក្រុមគ្រួសារអោយបានច្បាស់លាស់ត្រឹមត្រូវដោយស្លាប់ស្រស់ៗពេកហើយគ្មានអ្នកណាបានប្រព្រឹត្តអ្វីមកលើមិត្តភ័ក្រគាត់ដែរ ។
បើតាមសម្តី មិត្តភក្តិនារីរងគ្រោះ បាននិយាយបំភ្លឺ ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង ១២យប់ គាត់គេបាននាំគ្នាទៅ រាំលេងកំសាន្ត នៅមជ្ឈមណ្ឌលរ៉ុក ដោយនៅទីនោះពួកគេ បានហៅ ស្រាបើ ថៃហ្គ័រ ផឹកលាយជា មួយ និង កូកាកូឡា និងបាន ហៅថ្នាំញៀន ប្រភេទ ក្រវី ដែលគេលក់នៅទីនោះ ប្រើ និង រាំលេង កំសាន្ត លុះរហូតដល់ម៉ោង បី យប់ ជនរងគ្រោះមាន អាការះ ស្លេកស្លាំង ទន់ខ្លួន ពួកគេ ស្មានតែជនរងគ្រោះ ស្រវឹងក៏ នាំមកផ្ទះសំណាក់ នារីរងគ្រោះក៏សម្លប់ បាត់មាត់បាតករ រួចក៏បនតបញ្ជួនទៅ មន្ទីរពេទ្យ ក៏ស្លាប់តែម្តង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះស្លាប់ដោយគាំងបេះដូចដោយសារ ប្រើប្រាស់ សារជាតិ ញៀន ជ្រុល ។ បច្ចុប្បន្ន សពត្រូវគ្រួសារដឹកយកទៅស្រុកកំណើត តាមប្រពៃណី។
ពាក់ពន្ធ័នឹងការ ចោទថា មជ្ឈមណ្ឌល កំសាន្ត រ៉ុក ក្លាយជាកន្លែង ប្រើប្រាស់ ថ្នាំញៀន ធ្វើឲ្យនារីម្នាក់ គាំង បេះដូចស្លាប់ អង្គភាពនគរដ្រេហ្គន មិនអាចសុំការបំភ្លឺពីភាគីអ្នកចាត់ចែងមជ្ឈមណ្ឌលកំសាន្តរ៉ុកបានទេ ៕ សុខ ខេមរា