នាយកសាលាបឋមសិក្សាព្រៃគប់ ដង្ហោយរកសប្បុរសជនអោយជួយ

បន្ទាយមានជ័យ: លោក សាន ផល នាយកសាលាបឋមសិក្សាព្រៃគប់ បានបង្ហោះក្នុងអាខោនហ្វេសបុកផ្ទាល់ខ្លួនដើម្បីអំពាវនាវដល់សប្បុរសជន អោយជួយឧបត្ថម្ភតុរៀន។ សាលាបឋមសិស្សាព្រៃគប់ មានទីតាំងស្ថិតនៅក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បច្ចុប្បន្នកំពុងខ្វះខាត ចំនួន២០តុ ទៀតដើម្បីផ្តល់ភាពងាយស្រួលដល់ប្អួនៗនិងក្មួយៗក្នុងការអង្គុយរៀន និងក្រេបជញ្ជក់នូវចំណេះវិជ្ជា ។

 

ក្នុងនោះផងដែរលោក សាន ផល ក៏បានអំពាវនាវដល់ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យជួយសាង់សង់បង្ហើយនូវអាគារសិក្សា១ខ្នង ដែលមាន៦បន្ទប់ ដើម្បីអោយរួចរាល់ឆាប់ៗនេះផង ហើយនិងឆាប់បានបើកអោយសិស្សានុសិស្សបានចូលទៅសិក្សាក្នុងអាគារថ្មីនោះ។

 

ខាងក្រោមនេះជាសំនេរទាំងស្រុងរបស់លោក សាន ផល៖ ខ្ញុំសូមអំពាវនាវដល់សប្បុរសជនដែលមានសន្តានចិត្តជ្រះថ្លាមេត្តាជួយឧបត្ថម្ភតុ សម្រាប់សិស្សអង្គុយរៀនកំពុងជួបការខ្វះខាតយ៉ាងច្រើន ដោយហេតុថានៅសាលាបឋមសិក្សាព្រៃគប់ ក្នុងសង្កាត់ ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត នៅដើមសប្តាហ៍ទី2 ខែ វិច្ឆិកានេះ មានសិស្សបឋមចំនួន 395 នាក់ និងសិស្សមត្តេយ្យចំនួន69 នាក់ សរុប= 464 នាក់ ចំណែកឯតុដែលមានស្រាប់មានចំនួន 102 គ្រឿង ជាតុដែលមានអាយុកាល15 ឆ្នាំ ហើយ កំពុងរងការខួចខាត ហើយការជួសជុលជាបន្តបន្ទាប់នៅតែមិនគ្រប់និងតម្រូវការ។

កង្វះតុសម្រាប់សិស្សអង្គុយរៀននេះជាហេតុធ្វើឲប៉ះពាល់ដល់គុណភាពសិក្សារបស់សិស្ស ការបោះបង់ការសិក្សា ប្រសិនបើការខ្វះតុនេះដោឲស្រាយមិនទាន់ពេលវេលា។ ហេតុនេះហើយខ្ញុំ សូមំពាវនាវដោយទទួចដល់ថ្នាក់ដឹកនាំក្រសួង័អប់រំយុវជននិងកីឡា មេត្តាដោះស្រាយ ដោយអនុគ្រោះ។

ក្នុងឱកាសនេះដែរ ខ្ញុំបាទសូមសំណូមពរដល់ ឯក ឧត្តម សួន បវរ អភិបាលនៃគណ:អភិបាលខេត្ត បន្ទាយមានជ័យ សូមលោកមេត្តា ជួយសាងសង់បង្ហើយ អគារសិក្សា1ខ្នង 6បន្ទប់ ដែល ឯកឧត្តម បានចុះមកពិនិត្យ កាលពីថ្ងៃ ទី30 ខែ ឧសភា ឆ្នាំ 2017 ម្តងហើយ ។