ប្រុសស្រី៤នាក់ និងថ្នាំញៀនមួយចំនួន ត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវបង្ក្រាបបាន

ភ្នំពេញ៖ ប្រុសស្រីចំនួន០៤នាក់ កាលពីរំលងអាធ្រាតថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង០១និង១០នាទី ត្រូវបានកំលាំងជំនាញខណ្ឌ ប៉ុសិបានចុះធ្វើការបង្ក្រាបជាក់ស្តែងឃាត់ខ្លួនក្នុងករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម៥ ភូមិស្វាយ សង្កាត់ស្វាយប៉ាក ។

លោកអនុសេនីយ៍ទោ ម៉ៅ ចាន់ថុន នាយផ្នែកគ្រឿងញៀនបានអោយដឹងថាជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះ​ កំលាំង របស់លោកបានដកហូតសំភារៈមាន÷១/ក្រាមពណ៌សថ្លាចំនួន០៦កញ្ចប់ ក្នុងនោះកញ្ចប់ធំចំនួន០៣។២/ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។៣/ឧបករណ៍ប្រើប្រាស់មួយចំនួន។ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់(ស្រីម្នាក់)មានឈ្មោះ÷១/ឈ្មោះ យ៉េប រ៉ូហ្សា ភេទប្រុស អាយុ២៥ឆ្នាំជនជាតិឥស្លាម មានទីលំនៅស្នាក់នៅផ្ទះជួល ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាដ(ជួញដូរ)។២/ឈ្មោះ ម៉ក វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ក្រុម៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ(រក្សាទុក)។៣/ឈ្មោះ បោយ បុត្ត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាកនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ (រក្សាទុក)។៤/ឈ្មោះ ស្រី ណុច ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាកនៅផ្ទះជួល ផ្លូវលំ ក្រុម៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក មុខរបរបំរើការខារ៉ាអូខេ (រក្សាទុក) ។

 

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅឃុំនៅអធិការដ្ឋាននគរបាលខណ្ឌរស្សីកែវ ដើម្បីកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។