សមត្ថកិច្ចឃាត់ខ្លួនស្ត្រីឆបោកម្នាក់សួរនាំរឿងយកប្រាក់រត់ការធានារឲ្យធ្វើ

បន្ទាយមានជ័យ៖នៅថ្ងៃ១០/ខែវិច្ឆិការ ឆ្នាំ២០១៧វេលាម៉ោង២០/២០នាទីស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចព្រំដែន​គោក​លេខ​911​ប៉ុស្តិបឹងសាគូរសហការណ៌ជាមួយនគរបាលប៉ុស្តិរដ្ឋបាលសង្កាត់ប៉ោយប៉ែតធ្វើការឃាត់ខ្លួនស្រ្តីចំណាស់ម្នាក់ដើម្បីសួរនាំក្រោយមានសេចក្តីរាយការណ៌ពីអាជ្ញាធរភូមិថាជាប់ពាក់ព័ន្ធករណីឆបោកប្រាក់ព្រះសង្ឃមួយចំនួនរឿងយកប្រាក់ទៅរត់ការឲ្យធ្វើជាមន្ត្រីគយប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ស្ត្រីសង្ស័យរូបនេះវ័យ52ឆ្នាំឈ្មោះនាងធីតាមានទីលំនៅភូមិនិងឃុំឬស្សីកែវស្រុកព្រែកប្រសព្វខេត្តក្រចេះ។ករណីឃាត់សួរនាំនេះធ្វើឡើងនៅក្នុងបរិវេណវត្តខេមរាសីមារាមទំនប់ក5ស្ថិតក្នុងភូមិទំនប់ក5សង្កាត់និងក្រុងប៉ោយប៉ែតយប់ថ្ងៃទី10វិច្ឆិការ2017។

 

ស្ត្រីសង្ស័យរងការចោទប្រកាន់ថាបានឆបោកប្រាក់ពីមនុស្ស3នាក់ទើបសឹកនិងមានព្រះសង្ឃ2អង្គផ្សេងទៀតដោយម្នាក់ៗឬអង្គអស់ប្រាក់ខ្លះ1000$ខ្លះ500$ខ្លះ100$ករណីរត់ការឲ្យបានធ្វើជាមន្ត្រីគយឈរជើងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ជនរងគ្រោះ3នាក់ទើបសឹកពីបួសប្រាប់អ្នកសាព័រត៏មានថាដំបូងស្គាល់ស្ត្រីម្នាក់តាមហ្វេសប៊ុកប៉ុន្តែមិនដែលឃើញផ្ទាល់ទេក្រោយមកក៌លេចចេញការឆ្លើយឆ្លងពីស្ត្រីសង្ស័យតាមរយៈឆាតហ្វេសប៊ុកស្ត្រីខាងលើរឿងស្គាល់អ្នកធំនៅក្រសួងរត់ការឲ្យចូលធ្វើមន្ត្រីគយបាន។ទើបជនរងគ្រោះបន្តស្តាប់ស្ត្រីសង្ស័យពួកខ្លួនក៌ជឿម្យ៉ាងព្រោះចង់ធ្វើជាគយផងក៌នាំគ្នាចំណាយប្រាក់ជាបន្តបន្ទាប់រហូតសុខចិត្តសឹកពីបួសថែមទៀតផង។ជនរងគ្រោះទាំង3បន្តថាក្រៅពីពួកខ្លួនក៌នៅមានព្រះសង្ឃ2អង្គផ្សេងទៀតបច្ចុប្បន្នគង់នៅក្នុងខេត្តបាត់ដំបង1អង្គជាចៅអធិការវត្តក៌បានចំណាយប្រាក់ដើម្បីចូលធ្វើជាគយម្នាក់700$និងម្នាក់500$ផងដែរ។ស្ត្រីសង្ស័យត្រូវបានយកទៅសួរនាំនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត។

 

ជួបសម្ភាសផ្ទាល់ស្ត្រីសង្ស័យទទួលស្គាល់ថាគាត់បានទទួលប្រាក់ពីជនរងគ្រោះខាងលើមែនដោយសន្យាថានិងនាំចូលធ្វើមន្ត្រីគយ។ស្ត្រីរូបនេះលើកឡើងថាគាត់អាចនាំអ្នកពាក់ព័ន្ធចូលធ្វើមន្ត្រីគយបានមែនព្រោះមានខ្សែស្រឡាយជាអ្នកធំនៅក្រសួងប៉ុន្តែសុំមិនបញ្ចេញឈ្មោះ។គាត់និយាយទាំងខឹងសម្បានិងសឿងបឿងថាថ្ងៃកំណត់បានចូលធ្វើការគឺទី20វិច្ឆិការ2017ហេតុអីមិនទាន់ដល់ថ្ងៃផងបែជាប្តឹងគាត់ថាជាជនឆបោកទៅវិញ។គាត់ទទួលស្គាល់ថាក្រៅពីអ្នកពាក់ព័ន្ធ3នាក់ខាងលើគឺមានព្រះសង្ឃ2អង្គទៀតមែនដែលគាត់ទទួប្រាក់ប៉ុន្តែ1អង្គករណីរត់ការឯកសារបានទៅបួសរៀននៅប្រទេសថៃនិង01អង្គយកប្រាក់រត់ការចូលធ្វើការជាគយសរុប4នាក់/អង្គ។ពេលនេះសមត្ថកិច្ចកំពុងសួរនាំជនសង្ស័យនិងជនរងគ្រោះនៅឡើយ៕

ជនសង្ស័យឈ្មោះ នាង ធីតា ភេទ ស្រី អាយុ៥២ឆ្នាំ មានស្រុកកំណើតភូមិ-ឃុំ ប្ញស្សីកែវ ស្រុក ព្រែកប្រសព្វ ខេត្តក្រចេះចំណែកជនរងគ្រោះ១-ឈ្មោះ ឈួន ម៉ាប់ ភេទ ប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ ពន្លៃ ឃុំ អង្គរស ស្រុក មេសាង ខេត្ត ព្រៃវែង បានអោយប្រាក់ទៅឈ្មោះ នាង ធីតា ចំនួន៤០០ដុល្លា ថ្លៃរត់ការធ្វើគយ​ បួសជាសង្ឃនៅវត្ត ទំនប់ក៥ ។ ២-ឈ្មោះ កូ រដ្ឋណាក់ ភេទ ប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ ប៉ោយស្វាយ ឃុំ តាគ្រាម ស្រុក បាណន់ ខេត្ត បាត់ដំបង អោយប្រាក់ទៅឈ្មោះ នាង ធីតា ចំនួន១០០០ដុល្លា ថ្លៃរត់ការធ្វើគយបួសជាសង្ឃនៅវត្ត ចន្ទគ្រាម ។៣-ឈ្មោះ សូ ពុធ ភេទ ប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ ថ្នល់ដាច់ ឃុំ សង្វើយ ស្រុក ជីក្រែង ខេត្ត សៀមរាម អោយប្រាក់ទៅឈ្មោះ នាង ធីតា ចំនួន១០០ដុល្លា  ថ្លៃរត់ការធ្វើគយ ។បួសជាសង្ឃនៅវត្ត ប្ញស្សីក្រោក ។

បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់ បានសឹកហើយជនសង្ស័យឈ្មោះ នាង ធីតា ត្រូវប្រគល់ទៅអោយសមកិច្ចដើម្បីចាត់ការតាមច្បាប់។