ឃាត់ខ្លួនអ្នកកត់ឆ្នោតវៀតណាមម្នាក់នៅស្វាយប៉ាក

ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងប្រភេទកន្ទុយលេខ​(វៀតណាម)មួយកន្លែងត្រូវបានសមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួនបានស្ត្រីអ្នកកត់ឆ្នោតម្នាក់កាលពីល្ងាចថ្ងៃទី១១ខែវិច្ឆិកា​ឆ្នាំ២០១៧ យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ។ ការចុះប្រតិការណ៍នេះបានធ្វើឡើងនូវចំនុចផ្ទះជួល ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក   ខណ្ឌឬស្សីកែវ ក្រោមការសម្របសម្រួលពីសំណាក់លោកស្រីព្រះរាជអាជ្ញារង​ វ៉ា សក្កដា។

 

ស្ត្រីកត់ឆ្នោតមានឈ្មោះដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ម៉ៅ ស្រីពៅ ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់​ជួល​ទី​តាំខាងលើ។​ វត្ថុតាងដកហូតរួមមាន÷១/ក្រដាសសំរាប់កត់ឆ្នោតវៀតណាមមួយចំនួន​ធំ។២/ប៊ុចចំនួន០៣ដើម។៣/ម៉ាស៊ីនគិតលេខចំនួន០១។៤/សេរីចេញឆ្នោតមួយចំនួន។៥/ប្រាក់ចំនួនប្រាំម៉ឺនរៀល(៥០០០០៛)។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅឃុំនៅអធិការដ្ឋាននគរបាលខណ្ឌរស្សីកែវដើម្បីកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។