នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួននារីកត់ឆ្នោតម្នាក់ នៅ សង្កាត់ឫស្សីកែវ

ភ្នំពេញ៖ ដោយមានការចូលរួមសម្របសម្រួលពីសំណាក់លោកស្រីព្រះរាជអាជ្ញារង​ វ៉ា សក្តា អធិការដ្ឋានខណ្ឌឬស្សីកែវបាន​បន្តបើកការបង្ក្រាបទីតាំងលេងល្បែងស៊ីសងប្រភេទឆ្នោតកន្ទុយលេខ(វៀតណាម) មួយកន្លែង ស្ថិតនៅចំណុចផ្ទះលេខ៣៦១ ផ្លូវលំ ក្រុម១៦ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ជាលទ្ធផលនែកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ អៀ ចាន់ធូ ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅបន្ទប់ជួលទីតាំខាងលើ(ជាអ្នកកត់)។

សមត្ថកិច្ចបានដកហូតបាននូវវត្ថុតាងមាន÷១/ក្រដាសសំរាប់កត់ឆ្នោតវៀតណាមមួយចំនួនធំ។២/ប៊ុចចំនួន០៤ដើម។៣/ម៉ាស៊ីនគិតលេខចំនួន០២។៤/សេរីចេញឆ្នោតមួយចំនួន។៥/ប្រាក់ចំនួនប្រាំម៉ឺនរៀល(៥០០០០)។

ដោយឡែកក្នុងកិច្ចប្រតិបត្តិការបង្រ្កាបទីតាំងនោះអ្នកលេងបៀ(តង)ស្រីវ័យចំណាស់ចំនួន០៥នាក់ត្រូវបានការអនុញាត្តពីលោកស្រីព្រះរាជអាជ្ញារង វ៉ា សក្តា អោយសមត្ថកិច្ចយើងធ្វើកិច្ចសន្យាអប់់រំ អោយវិលត្រឡប់ទៅផ្ទះវិញ។

បច្ចុប្បន្ននារីកត់ឆ្នោតត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។