ទីតាំងសង្វៀនមាន់ជល់ និង លេងអាប៉ោង ភូមិចំរើនផល បើកដំណើរការវិញ ដោយមិនញញើតអាជ្ញាធរខណ្ឌមានជ័យ

ភ្នំពេញ ៖ បើទោះបីជាអាជ្ញាធរមានសមត្ថកិច្ច ចុះបង្ក្រាបជាច្រើនសារយ៉ាងណាក៏ដោយ ក៏ទីតាំងសង្វៀនមាន់ជល់ និងលេងអាប៉ោង ស្ថិតនៅក្នុងដីឡូតិ៍មួយកន្លែង ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ គឺទីតាំងខាងលើនេះបិតមួយរយៈខ្លីប៉ុណ្ណោះ ដើម្បីដោះដូរម្ចាស់សង្វៀនថ្មី រួចលួចបើកដំណើរការវិញដោយមិនខ្លាចញញើតអាជ្ញាធរដែលធ្លាប់ចុះបង្ក្រាបឡើយ។

ពលរដ្ឋរស់នៅក្បែរកន្លែងទីតាំងជល់មាន់ខាងលើនេះបានប្រាប់ឲ្យដឹងថា ប្រហែលម្ចាស់ទីតាំងមានខ្សែ និង ខ្នងធំហើយបានជាឃើញមានសមត្ថកិច្ចចុះបង្ក្រាបដល់ថ្នាក់ចាប់ឃាត់មនុស្សជាច្រើននាក់ និងដកហូតសម្ភារៈមួយចំនួន ប៉ុន្ដែទីតាំងខាងលើនេះនៅតែមានសមត្ថភាពបើកទីតាំង ដើម្បីទាក់ទងភ្ញៀវអ្នកញៀនជល់មាន់មកលេងយ៉ាងកុះករដដែល ៕