ហាង​អ៊ី​ន​ធើ​ណិ​ត​ យីហោ​ CH​ Net បន្តមានវត្តមានក្នុងខណ្ឌទួលគោក

តាមសេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​បច្ចុប្បន្ន​ទីតាំង​អ៊ី​ធើ​ណិ​ត២​៤​ម៉ោង​ យីហោ​ CH​ Net​មួយ​កន្លែង​ទៀត​ហើយដែលកំពុង​ដំណើរការ​យ៉ាង​រលូន​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៨៧​ សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំ​ពេញ​ ដែល​មាន​ម្ចាស់​ឈ្មោះ​ ហ៊ុន​ គឹ​ម​ជាតិ​ ​ អនុប្រធាន​នាយកដ្ឋា​ន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​។ ​សេចក្តីរាយការណ៍​ដដែល​បន្ត​ថា​ទីតាំង​អ៊ី​ន​ធើ​ណិ​ត​យីហោ​CH​ Net​ របស់​លោក​ ហ៊ុន​ គឹ​ម​ជាតិ​ មាន​អាជ្ញាប័ណ្ណ​ បាន​បញ្ជាក់​ពីសា​លា​រាជធានី​ភ្នំពេញ​ អនុញ្ញាត​ឲ្យ​ដំណើរការ​សេវាកម្ម​ អ៊ី​ន​ធើ​ណិ​ត​ និង​វិស័យ​ព័ត៌មាន​ ប៉ុន្តែ​​​បែរជាលោកផ្តល់​សេវាកម្ម​ល្បែង​ហ្គែ​ម​បាញ់​ត្រី​ទៅ​វិញ​។​

សូម​ជម្រាប​ដែរថា​ ទីតាំង​អ៊ី​ន​ធើ​ណិ​ត​ យីហោ​ «CH​ Net»​ គឺមាន​ច្រើន​ទីតាំង​នៅ​តាម​បណ្តា​ខណ្ឌ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ រួម​មាន​ ខណ្ឌទួលគោក​,​ ខណ្ឌមានជ័យ​ និង​ខណ្ឌចំការមន​ ជាដើម​ ដែល​មិន​មាន​អាជ្ញាធរ​ណា​ហ៊ា​ង​ចុះ​បង្ក្រាប​នៅឡើយ​ទេ​។​

សូមបញ្ជាប់បន្ថែមដែរថា បើ​យោង​តាម​មាត្រា​ ៥​ នៃ​ច្បាប់​ស្តី​ពី​ ការ​បង្ក្រាប​ល្បែងស៊ីសង​ បាន​ចែង​ថា​ អ្នក​បើក​កន្លែង​លេងល្បែង​ស៊ីសង​ អ្នកកាន់កាប់​ល្បែងស៊ីសង​ អ្នក​ចាត់ចែង​ និង​ភ្នាក់ងារ​ស៊ីសង​ នឹង​ត្រូវ​ប្រឈម​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ រយៈពេល​ពី​ ១​ឆ្នាំ​ ទៅ​ដល់​៥​ឆ្នាំ​៕