យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់ នៅក្បែទីតាំងផ្ទះហ្គេមត្រី ផ្លូវ៤៧៤ ដែលជាបនល្បែងហ្គេមបាញ់ត្រីខាងបានប្រាប់ឲ្យដឹងថា ទី តាំងនៅម្ដុំនេះគឺប្រមូលផ្ដុំទៅដោយក្រុមក្មេងស្ទាវចេញចូលជាច្រើន និងក្រុមក្មេងទំនើងញៀនល្បែងចូលលេងទាំងយប់ទាំងថ្ងៃ មិនខ្លាច ញញើតអាជ្ញាធមានសមត្ថកិច្ចខណ្ឌចំការមន ។
ប្រភពប្រជាពលរដ្ឋបន្តថា ជារាងរាល់ថ្ងៃជាពិសេស ពេលយប់តែងតែបង្កភាពអសន្តិសុខនៅក្នុងមូលដ្ឋានរបស់ពួកគាត់ជាប្រចាំ។ បើ យោង តាមប្រភពច្បាស់ការណ៍ផ្សេងមួយទៀតបានឲ្យដឹងថា ម្ចាស់ទីតាំងបនល្បែងបាញ់ត្រីមួយនេះ ពិតជាខ្លាំងបាន និយាយថា ខ្លួនមិន ខ្លាច និងអ្នកសារព័ត៌មានផ្សាយនោះទេ ហើយអ្នកសារព័ត៌មានចង់ផ្សាយអីផ្សាយទៅ អាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានចាប់របស់គេនោះទេ ។
ប្រជាពលរដ្ឋរងចាំមើល តើអាជ្ញាធរមានសមត្ថកិច្ច ខណ្ឌចំការមនហ៊ានបង្ក្រាបទីតាំងហ្គេមទាំងនោះដែរទេ? ឬក៏មិនដូចអ្វីដែលម្ចាស់ទីតាំងហ្គេមខាងលើបានអះអាងមែននោះ។
សូមបញ្ជាក់ថា ទីតាំងល្បែងស៊ីសងខុសច្បាប់ហ្គេមបាញ់ត្រីនេះ គឺនៅលើផ្លូវ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន៕