ទីតាំង Internet បង្កប់ល្បែងស៊ីសងមួយកន្លែងនៅមុខផ្សារទឹកថ្លា នៅលើមហាវិថីសហព័ន្ធរ៉ុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានបើកលេងយ៉ាងរលូន បើទោះបីមិនមានស្លាកយីហោត្រឹមត្រូវក៏ដោយ ដ៏លោក ម៉ូវ ម៉ានិត ដែលជាអភិបាលខណ្ឌសែនសុខ មិនមានវិធានការដើម្បីបង្ក្រាបឡើយ។
កន្លងមក ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានី ភ្នំពេញ កាលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងសមត្ថកិច្ច អាជ្ញាធរដែនដីទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានដាក់ចេញជាវិធានការក្ដៅលើការបង្ក្រាបបទល្មើសនានា និងបង្ក្រាបល្បែងស៊ីសង់គ្រប់ប្រភេទទាំងអស់នៅទូទាំងខណ្ឌ ទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅ និងសុខសាន្តក្នុងការរស់ខណៈ ដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូណ៌។
តែផ្ទុយទៅវិញ លោកម៉ូវម៉ានិត អភិបាលនៃគណះអភិបាល ខណ្ឌសែនសុខ ហាក់មិនយកចិត្តទុកដាក់ចំពោះប្រសាសន៍ អភិបាលរាជធានីទាល់តែសោះដោយល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់គាត់កំពុងវាយលុបទីផ្សារបែបនេះ៕