ទីតាំងអ៊ីនធឺណិត 777 ដែលបង្កប់ល្បែងស៊ីសង ដែលស្ថិតនៅផ្លូវជាតិលេខ៥ បើកដោយគ្មានខ្លាច អាជ្ញាធរខណ្ឌដូនពេញឡើយ

ទីតាំងបើកអ៊ីនធឺណេត  777  បង្កប់ល្បែងស៊ីសងខុសច្បាប់នៅតាមបណ្ដោយ ផ្លូវជាតិលេខ៥ខាងជើងស្ពាន ជ្រោយចង្វារ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងបើកដំណើរការយ៉ាងរលូនដោយគ្មានអាជ្ញារធរណាមានវិធានការឡើយ។ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសូមសំណូមពរដល់លោក  សុខ ពេញវុធ និង លោក ទៀង ចន្ទ័សា សូមចុះពិនិត្យទីតាំងនេះផងព្រោះល្បែងស៊ីសងទាំងនេះ ហើយដែលបង្កើតឲ្យមានបទល្មើសចោរឆក់ លួច ប្លន់ជាដើម។

សូមបញ្ជាក់ថាកន្លងមក លោក ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជារយ៉ាង ម៉ឺងម៉ាត់ឲ្យអាជ្ញាធរ មានសមត្ថកិច្ចទាំង១៤ខណ្ឌ រឹតបន្តឹង និងបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ប៉ុន្តែជាក់ស្តែងគេ នៅសង្កេតឃើញថា ល្បែងស៊ីសងនៅក្នុងខណ្ឌដូនពេញនៅតែកើតមានជាច្រើនកន្លែងដោយនៅមិនទាន់អនុវត្តបាននៅឡើយ។​ បន្ថែម លើសពីនេះ លោក  បានដាក់​បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់ឱ្យខានតែបាន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គមជួនប្រជាពលរដ្ឋ៕