ផ្សារស្ទឹងមានជ័យថ្មីជាន់ទី៣ បេីកល្បែងទូហ្គេមបាញ់ត្រី អាជ្ញាធរមេីលឃេីញ

បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា​ នៅក្នុងផ្សារស្ទឹងមានជ័យថ្មីជាន់ទី៣​ កំពុងបេីកទីតាំងល្បែងស៊ីសងខុសច្បាប់គឺទូហ្គេមបាញ់ត្រី ហើយកូន​ៗរបស់គាត់​មួយ​ថ្ងៃៗ​ងប់ងុល​នៅ​តែទីតាំងបនល្បែងមួយនេះ ទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យ ដោយមិនឃើញមានសមត្ថកិច្ចមូលដ្ឋានមានចំណាត់ការចុះមកទប់ឬបង្ក្រាបឡើយ។​ ដែលនេះបញ្ជាក់អោយឃេីញពីភាពអសមត្ថភាពរបស់លោក​ ម៉េង​ វិមានតារា​ អធិការខណ្ឌ​ ក្នុងការបណ្តែតបណ្តោយអោយកេីតមានល្បែងស៊ីសងខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ប្រជាពលរដ្ឋបានបន្តថា តើឯណាទៅពាក្យថា៖ ភូមិ ឃុំ មានសុវត្ថិភាព៩ចំណុច របស់រាជរដ្ឋាភិបាល ដែលដាក់ ឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្ថនោះ? បើភូមិឃុំកើត មាននូវល្បែងសុីសងពេញបន្ទុកយ៉ាងនេះ។