ជាង៥០០០ដុល្លារ​ លោកចោរឆក់យកទៅបាត់

ស្ត្រីម្នាក់ត្រូវចោរឆក់កាបូកបាត់លុយអស់ជាង៥០០០ដុល្លារ ដែលកើតឡើងកណ្តាលថ្ងៃ​ត្រង់វេលាម៉ោង១២:៣០​ ថ្ងៃទី១០ខែសីហាឆ្នាំ២០១៩ នៅតាមផ្លូវ២០A ស្ថិតនៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​ ស្រ្តីរងគ្រោះមានឈ្មោះ អៀន វន្នី អាយ៤៥ឆ្នាំមុខរបរជាគ្រូបង្រៀន ស្នាក់នៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។

បើតាមសម្តីពីស្រ្តីរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម៉ាកឃ្លីចចេញពីផ្សារកណ្ទួតសៀមារាប ធ្វើដំណើរតាមផ្លូវ២០A ទិសដៅពីលិចមកកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែលិចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុដាឌ្រីមសង់មិនចាំស្លាកលេខជិះមកពីក្រោយរួចក៏ធ្វើសកម្មភាពឆក់ការបូបដែលគាត់កំពុងតែស្ពាយរួចជិះគេចខ្លួនបាត់ស្រមោល។

ប្រភពបានបន្តទៀតថា ក្រោយពីជនសង្ស័យឆក់កាបូប​ គាត់ក៏បានដេញនិងស្រែកថាចោៗ តែដេញមិនទាន់។ រហូតមកដល់ប៉ុស្តិ៍នគរបាលរលួស ក៏ប្រាប់ភិនភាគជនសង្ស័យដើម្បីអោយសមត្ថកិច្ចជួយស្ទាក់ តែជាអកុសលជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ទៅហើយ នៅក្នុងការបូបដែលជនសង្ស័យឆក់យកទៅនោះមានលុយ៤៥០០ដុល្លា លុយខ្មែរ៤០មុឺនរៀល លុយបាត៣៥០០បាត លុយយូរ៉ូមួយចំនួន កាតATM មួយសន្លឹក និងទូរស័ព្ទចំនួន៣គ្រឿង សរុបជាទឹកប្រាក់អស់ចំនួនជាង៥០០០ដុល្លារ។

ចុងក្រោយស្រ្តីរងគ្រោះបានត្រឹមតែទៅដាក់ពាក្យនៅប៉ុស្តិ៍នគរបាលគងនយដើម្បីអោយសមត្ថកិច្ចស្រាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោសទៅតាមច្បាប់។ ចំពោះ​ករណី​ខាង​លើ​នេះ​លោក​ វរសេនីយ៍ឯក​ ជឹម​ ស៊ី​ថា​ ប្រាប់ថា​ លោកបានអោយកម្លាំងកំពុងចុះស្រាវជ្រាវហើយ​។