បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា នៅក្នុងផ្សារស្ទឹងមានជ័យថ្មីជាន់ទី៣ កំពុងបេីកទីតាំងល្បែងស៊ីសងខុសច្បាប់គឺទូហ្គេមបាញ់ត្រី ហើយកូនៗរបស់គាត់មួយថ្ងៃៗងប់ងុលនៅតែទីតាំងបនល្បែងមួយនេះ ទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យ ដោយមិនឃើញមានសមត្ថកិច្ចមូលដ្ឋានមានចំណាត់ការចុះមកទប់ឬបង្ក្រាបឡើយ។ ដែលនេះបញ្ជាក់អោយឃេីញពីភាពអសមត្ថភាពរបស់លោក ម៉េង វិមានតារា អធិការខណ្ឌ ក្នុងការបណ្តែតបណ្តោយអោយកេីតមានល្បែងស៊ីសងខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ប្រជាពលរដ្ឋបានបន្តថា តើឯណាទៅពាក្យថា៖ ភូមិ ឃុំ មានសុវត្ថិភាព៩ចំណុច របស់រាជរដ្ឋាភិបាល ដែលដាក់ ឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្ថនោះ? បើភូមិឃុំកើត មាននូវល្បែងសុីសងពេញបន្ទុកយ៉ាងនេះ។