[powr-social-media-icons id=1d395f22_1503907404350]
បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតក្នុងទីបញ្ជាការកងរាជអវុធហត្ថខេត្តបន្ទាយមានជ័យ មានប្រារព្ធពិធី ប្រកាសតែងតាំងផ្ទេរភារកិច្ចមេបញ្ជាការកងរាជអវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទស និងឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយជ័យ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យជំនួសលោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ ។លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ ត្រូវផ្ទេរភារកិច្ចជានាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតែងតាំងលោកវរះសេនីយ៍ទោ ប៊ុន ណាំអៀង ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
មានប្រសាសន៍ក្នុងពិធីនោះ អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម សួន វបរ បានកោតសសើរចំពោះកងកម្លាំងកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យដែល បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តការពារសណ្តាប់ធ្នាប់សន្តិសុខជូនប្រជាពលរដ្ឋនិងប្រទេសជាតិនិងជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់និងខ្យល់កន្ត្រាក់ជួយប្រមូលផលកសិកម្មជូនប្រជាពលរដ្ឋ។
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ណែនាំដល់មេបញ្ជាការនិងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដែលបំពាក់ឋានន្តរស័ក្តិនិងតែងតាំងទទួលភារកិច្ចថ្មីត្រូវយកចិត្តទុកដាក់ចំពោះការងារអង្គភាពនិងកងកម្លាំងអនុវត្តន៍ការងារអោយមានប្រសិទ្ធិភាពខ្ពស់៕