[powr-social-media-icons id=1da0bf47_1503904815214]ភ្នំពេញ៖ កម្លាំងអន្តរាគមន៍អាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ សៀ ទីន កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ បានចុះបង្ក្រាបករណីឃាតកម្មដ៏ឃោរឃៅមួយបានភ្លាមៗ នៅចំណុច ផ្ទះគ្មានលេខ ក្រុម៤ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពអាករសម្លាប់សាច់ថ្លៃខ្លួនឯង ព្រមទាំងខ្វេះភ្នែកជនរងគ្រោះបោះចោល បាត់អស់រកពុំទាន់ឃើញ។
ជនរងគ្រោះឈ្មោះ សិទ្ធ ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរកម្មករសំណង់ ត្រូវជាសាច់ថ្លៃជនបង្ក ស្នាក់នៅជាមួយគ្នា។ចំនេកជនបង្កមានឈ្មោះ សំ សំណាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទើបចេញពីគុកថ្មីៗ ស្នាក់នៅចំនុចកើតហេតុខាងលើ។ ប្រភពបានអោយដឹងថាហេតុការណ៍នេះផ្តើមចេញពីពួកគេផឹកស៊ីជាមួយគ្នានៅក្រោមផ្ទះ ហើយពេលនោះជនរងគ្រោះឈ្លោះប្រកែកជាមួយប្រពន្ធ ហើយភ្លាមនោះជនបង្កកស្រែក កុំអោយឈ្លោះគ្នា រហូតជនរងគ្រោះនិងជនបង្កទៅជាទាស់ទែងគ្នា ឈានដល់ជនបង្ក ទាញកាំបិតឆ្នៃអាករសំលាប់ជនរងគ្រោះជាបងថ្លៃ និងខ្វេះគ្រាប់ភ្នែកទាំងសងខាងយកទៅបោះចោលអស់តែម្តង។
បច្ចុប្បន្នជនបង្កស្ថិតក្រោមចំណាត់ការរបស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីស៊ើបអង្កេតបន្ត ចំនែកសពជនរងគ្រោះ កំពុងរង់ចាំធ្វើកោសល្យវិច្ច័យ៕