[powr-social-media-icons id=bb834398_1503900983037]
ភ្នំពេញៈ យោងតាមផេកហ្វេកប៊ុកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន នៅមុននេះ ប៉ុន្មាននាទីមុននេះ សម្តេចតេជោ បានសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីដឹងថា តម្លៃទឹកនៅទីក្រុងភ្នំពេញ មានការកើនឡើង។
យោងទៅតាមគេហរទំព័រហ្វេសប៊ុក ផ្លូវការរបស់សម្តេចនាយករដ្ឋមន្រ្តី បានចេញផ្សាយមុននេះថា “ថ្ងៃនេះ ខ្ញុំទើបតែបានដឹងថា តម្លៃទឹកនៅទីក្រុងភ្នំពេញ មានការកើនឡើង ដែលអ្នកប្រើប្រាស់ទឹកតិច និងអ្នកប្រើប្រាស់ច្រើនបង់ថ្លៃដូចៗគ្នា ធ្វើឲ្យនយោបាយអនុគ្រោះសម្រាប់ប្រជាជនក្រីក្រមិនអាចអនុវត្តបាន។ នេះជាការដើរខុសជាមួយការអំពាវនាវរបស់ខ្ញុំឲ្យបញ្ចុះថ្លៃទឹក “។
លើសពីនេះ សម្តេច ក៏បានបញ្ជាឲ្យទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ចម ប្រសិទ្ធ និងរដ្ឋលេខាធិការ លោក សុន ចាន់ ចុះធ្វើការជាមួយរដ្ឋាករទឹក ដើម្បីវិលត្រឡប់ទៅអនុវត្តរូបមន្តដើមវិញ និងត្រូវសងប្រាក់ទៅប្រជាជនវិញ នូវទឹកប្រាក់ដែលបានយកលើសពីប្រជាជនតាមរបៀបថ្មី៕