ចៅសង្កាត់អូរចារត្រូវអជ្ញាធរក្រុងចេញសេចក្តីប្រកាសផ្អាកការសាងសង់លូរំដោះទឹក

បាត់ដំបងៈសេចក្តីរាយការណ៍បានអោយដឹងថាសាលាក្រុងបានចេញសេចក្តីប្រកាសដេីម្បីផ្អាកសកម្មភាពនៃការសាងសង់លូរំ ដោះទឹកចេញពីក្នុងភូមិមួយចំនួនដោយចៅសង្កាត់ស្រីវ័យក្មេង (ស៊ិន ចាន់ ពៅរ៉ូហ្សេត)ទេីបជាប់ឆ្នោតថ្មីៗមកពីគណបក្សសង្គ្រោះជាតិ។

ប្រភពព័ត៌មានបានអោយដឹងថាចៅសង្កាត់ខាងលេីបានចូលរួមចំណែកដល់សង្គមដែរយ៉ាងច្រើន ក៍ប៉ុន្តែបានធ្វេីខុសបច្ចេកទេសដោយការសាងលូរំដោះទឹកមានទំហ៊ំតូចមិនត្រូវតាមស្តង់ដានិងជាគំរោងសាងសង់របស់សាលាក្រុងផងដែរ។

ប្រភពបានបន្តថា:ការចូលរួមចំណែកក្នុងសង្គមជាតិ គឺពិតជាត្រឹមត្រូវណាស់ ប៉ុន្តែចៅសង្កាត់មុននឹងសាងសង់អ្វីមួយគួរពិក្សាឬសុំសេចក្តីណែនាំពីសាលាក្រុងជាមុនសិន។

មតិប្រជាពលរដ្ឋខ្លះក៏បានលើកឡើងដែរថាដោយសារចង់ឃើញប្រជាពលរដ្ឋរបស់ខ្លួនក្នុងមូលដ្ឋានបានរួចផុតពីការលំបាក ទើបចៅសង្កាត់វ័យក្មេងរូបនេះតែងតែគិតគូរដល់សុខទុក្ខជាធំ ៕