មេ​ឈ្មួញ​ឈើ​ដុះ​ស្លែរ​ឈ្មោះ តា ប៉ាវ កំពុង​បន្ត​ដឹក​ជញ្ជួន​ឈើប្រណិត​យ៉ាង​គគ្រឹកគ​គ្រេងក្នុង​ខេត្ត​ឧត្តរមានជ័​យ តែគ្មាន​​សមត្ថកិច្ច​ជំនាញ​ណាហ៊ានក្អក

[powr-social-media-icons id=a42588d8_1503820141863]
ឧត្តរមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា ៖ មេ​ឈ្មួញ​ឈើ​ដុះ​ស្លែរ​ដែល​អ្នក​ផង​បាន​ហៅ​ថា​ឈ្មោះ តា ប៉ាវ ដែល​រស់នៅ​ក្នុង​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មានជ័យ​នោះ កំពុងតែ​សម្រុក​ទិញ​ឈើប្រណិត​ប្រភេទ​លេខ​(២)​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​ខេត្ត​ឧត្តរមានជ័​យគ្មាន​ការរំខាន​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​ឡើយ​។​ ​សេចក្តីរាយការណ៍​ដ​ដែរ​បាន​បន្តថា​៖​ឈើប្រណិត​ដែល​មេ​ឈ្មួញ​ទិញ​បាន​មក​នោះ​គឺ​យក​មក​លាក់ទុក​នៅ​ផ្ទះ​ឈ្មោះ ធុយ និង​ផ្ទះ​របស់ ឈ្មោះ តា ប៉ាវ និង​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត​រង់ចាំ​រថយន្ត​មក​ដឹកឈើ​ចេញ​ដើម្បី​យកទៅ​ចែកចាយ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ដោយ​គ្មាន​ខ្លាចក្រែងរ​អា​ច្បាប់​បន្តិច​សោះឡើយ ។​ ​

 

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​៖​មេ​ឈ្មួញ​ឈើ​ដ៏​ធំ​ឈ្មោះ តា ប៉ាវ នេះ​ដឹក​ជញ្ជួន​ឈើប្រណិត​ស្ទើរតែ​រៀង​រាល់​សប្តាហ៍​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ណា​ធ្វើការ​បង្ក្រាប​ឡើយ​។​ ​ប្រជាពលរដ្ឋ​បាន​បន្តថា​៖​ការទិញ​និង​ដឹង​ជញ្ជួន​ឈើប្រណិត​យ៉ាង​គគ្រឹកគ​គ្រេងបាន​ដោយ​រលូន​បែបនេះ​បើ​មិន​មាន​ការបើក​ដៃ​និង​ឃុបឃិត​គ្នា​នោះទេ​គឺ​មិន​អាច​ដឹក​ឈើ​ទាំងនោះ​ចេញ​មក​បាន​ឡើយ ។​ ​

 

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ​ក៏ដូចជា​មជ្ឈដ្ឋាន​ទូទៅ​បាន​លើកឡើង​ថា​៖​សព្វថ្ងៃ​នេះ​បទល្មើស​ព្រៃឈើ​បាន​កើតមាន​ជា​ហូរហែ​នៅ​ខេត្ត​ឧត្តរមានជ័យ​មិនទាន់​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ធ្វើ​ការបង្ក្រាប​បាន​នៅឡើយ ។ ​ទោះបីជា​អ្នកសារព័ត៌មាន​ធ្វើការ​ផ្សព្វផ្សាយ​ជាច្រើន​លើក​ក៏​ដោយ ក៏​ឈ្មួញ​នៅតែ​បន្ត​ទិញ​និង​ដឹក​ជញ្ជួន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​ដដែរ​ពិសេ​សមេ​ឈ្មួញ​ឈើ​ដុះ​ស្លែរ​ឈ្មោះ តា ប៉ាវ នេះ​តែម្តង​ដែល​កំពុង​តែ​ផ្គើន​ទៅនឹង អនុសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​យ៉ាង​ពេញបន្ទុក​តែម្តង​។​ ​

 

ពាក់​ព​ន្ឋ័ទៅ​នឹង​បទល្មើស​ខាងលើ​នេះ​ដែរ​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា​៖​មន្ត្រីរដ្ឋបាល​ព្រៃឈើ​រួមទាំង មន្ត្រី​បរិស្ថាន សមត្ថកិច្ច​ជំនាញ​គួរ​ណាស់​មាន​វិធា​ការបង្ក្រាប មិនគួរ​បណ្តែតបណ្តោយ​ឲ្យ​ក្រុម​ឈ្មួញ រកស៊ី​ឈើ​គ្មាន​ច្បាប់​ទំលាប់​ដឹក​ឈើ​ចេញ​ទៅ​ចែក ចាយ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​យ៉ាង​អនាធិបតេយ្យ​នោះ​ទេ​។​ ​ជុំវិញ​រឿង​បទល្មើស​ព្រៃឈើ​ខាងលើ​នេះ​ដែរ សារព័ត៌មាន​យើង រង់ចាំ​ការបំភ្លឺ​ពី​លោក តា ប៉ាវ និង​មន្ត្រី​ពាក់​ព​ន្ឋ័​រាល់​ម៉ោង​ធ្វើការ ៕