ឧកញ៉ាខ្លាំងឈើនៅភាគឥសាន្តឧ​កញ៉ា សិង្ហ សំអុល គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប

មណ្ឌលគិរី៖ បច្ចុប្បន្ននេះឈើ​​ត្រូវបាន​គេ​ដឹក​ចេ​ញ​ពី​ក្រុមហ៊ុន ម៉ា​ស្ទ័​រ​ខេសាន់ របស់មេឈ្មួញ ឧ​កញ៉ា សិង្ហ សំអុល ដែលមាន​ទីតាំងនៅ​ដែន​ព្រៃ​អភិរក្ស​ភ្នំ​ព្រេច ក្នុង​ខេត្តមណ្ឌលគិរី ។ ឈើ​ទាំង​នោះ​ត្រូវបាន​គេ​ដឹក​ទៅ​កា ន់​ប្រទេស​វៀតណាមដោយមានដេប៉ូស្តុកនៅស្នួល ខេត្តក្រចេះ និងដឹកបន្ត ឆ្លងកាត់​តាម​ខេត្តក្រចេះ ទៅប្រទេសវៀតណាម។ លោកឧ​កញ៉ា សិង្ហ សំអុល គឺជា​មុខសញ្ញា នៃ​បទ​ឧក្រិដ្ឋកម្ម​ព្រៃឈើក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាល ដែល​ត្រូ​វបាន​ច​ង្អុលបង្ហាញ​កាលពី​ថ្ងៃទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​កន្លងមក ដោយ​សម្ដេចនាយក​រដ្ឋមន្ត្រី ។

 

ប៉ុន្តែ​បើទោះជា​ដូច្នេះ​ក្តីក៏ឧកញ៉ា២​រូប ដែល​គេ​​ស្គាល់​ថាជាឈ្មួញ​ឈើប្រណិត​ល្បីល្បាញ​គឺ​ឧ​កញ៉ា សិង្ហ សំអុល និង​ឧ​ក​ញ៉ា វ៉ន ប៊ុន​ថៃ បាន​សម្រុក​ដឹកឈើ​ទៅកាន់​ប្រទេស​វៀតណាមដដែលៗ យ៉ាងហោចណាស់​ជិ​ត​២០​ឡាន ធុន​ធំ។​​​ ទោះបីជា​គេដឹងថាលោក​សាយ ​សំ​អាល់ ​រដ្ឋមន្ត្រី​បរិស្ថាន​បាន​បង្ហាញ​ពីការប្តេជ្ញាចិ​ត្ត​ទប់ ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក៏ដោយ ​ក៏​តំបន់​ព្រៃ​អ​ភិរក្ស​ដែល​ទ​ទួល​ខុសត្រូវ​ដោយ​មន្ត្រី​បរិស្ថាន​នៅតែមាន​ការកាប់​ឈើ​យ៉ាង​រង្គាល​ដដែល​។​

 

ប្រភពពី​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា បច្ចុប្បន្ន​​មានការ​កាប់​ឈើ​នៅ​ព្រៃ​អភិរក្ស​ភ្នំ​ព្រេច ក្នុង​ខេត្តមណ្ឌលគិរី យ៉ាង​រង្គាល តាមរយៈ​ការផ្ដល់​លុយ​ទៅ​ឲ្យ​ក្រុមមន្ត្រី​អភិរក្ស ដែល​ត្រូវបាន​គេ​រាយការណ៍​ថា ក្នុង​១​ឡាន​ចំណាយលុយ ៨​រយ​ដុល្លា​រ​អាមេរិក។ ​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ម៉ាស់​ស្ទ័​រ​ខេ​សាន់​ ដែលមាន​លោក​ឧកញ៉ា​សឹង្ហ សំអុល ​ជានា​យក​ក្រុមហ៊ុន​បាន​នឹង​កំពុង​ឲ្យ​ឈ្មោះ​(​ម៉ុក​) ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ទី​០​១ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក​កែន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ឃុំ​ខាងលើ​ជញ្ជូន​រណា​យន្ត​តាម​មធ្យោបាយ​កាឡេ​ថង ​និង​មនុស្សម្នា​ជាច្រើន ​ចូលទៅ​កាប់​ឈើ​ដែល​សេសសល់​ជិ​ត ក្បែរ បរិវេណ​ដី​ក្រុមហ៊ុន​អារ​ជ្រៀក​ជា​ឈើ​គ្រឿង​លក់​ឲ្យ​ក្រុមហ៊ុន​លោក​ដោយ​ឲ្យ​បុគ្គល​ឈ្មោះ​(​ម៉ុក​)​ជា​អ្នកចាត់ចែង​ទូទាត់​ថវិកា និងដឹកឈើ​ចូល​ក្រុមហ៊ុន ដោយ​ប្រភេទ​ឈើ​សុ​ក្រំ ​ក្នុង​មួយ​​ម៉ែត្រគូប​តម្លៃ៣៥០.០០០​រៀល និង ប្រភេទ​ផ្ចឹក គរ​គី​តម្លៃ៤៥០.០០០​រៀល​ក្នុង​មួយ​ម៉ែត្រគូប​ផងដែរ​។​​

 

ប្រភព​ដដែល​នៅបាន​បញ្ជាក់​ទៀ​តថា កាលពី​រដូវប្រាំង​ដើមឆ្នាំ​២០១៧​ គេ​ឃើញមាន​​រថយន្ត​ប្រភេទ​យក្ស​យី​ឌុប​នៅក្នុង​បរិវេណ​ក្រុមហ៊ុន​មាន​មិនតិចជាង​៦០​ទៅ​៧០​គ្រឿង​ទេ ចេញចូល​ដឹកឈើ​ពី​ទីនេះ​យកទៅ​ក្រៅ នឹង​មកទល់ពេលនេះ​ក៍​នៅមាន​រថយន្ត ប្រភេទ​នេះ​ទុកចោ​ល​ក្នុង​ក្រុមហ៊ុន​ដោយ​មិន​អាចធ្វើ​ចរាចរណ៍​កើត​ដោយ​ស្ថានភាព​ផ្លូវ​ពិបាក​ពេក​ព្រោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​និង ច្រើន​លើសលប់​។​

សម្រាប់​ការ​លួច​ចេញ​ឈើ​ក្នុងពេលដែល​គេ​រវល់ ​នឹង​កា​រឈ្លាន ពាន​របស់​ឡាវ​នេះ ​ក្រៅពី​ព័ត៌​មាន​ជាក់ស្តែង​ស្តីពី​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ទៅ​ស្រុក​យួន​ដោយ​ឧកញ៉ា​សិ​ង្គ​ សំអុល​និង​ឧកញ៉ា​ថៃ ​ដែល​គេ​ជឿ​ថា​ប្រាក​ដ​ជា​មានការ​ឃុ​ប​ឃិ​ត​គ្នា​​ជា មួយ​សម​ត្ថកិច្ច​ជំនាញ​ និង​មូលដ្ឋាន ​សេចក្តីរាយការណ៍​ស្តីពី​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​អនុរក្ស​ភ្នំ​ព្រិច​មិនអាច​ស្វែងរក​ការបំភ្លឺ​ពី​អ្នកទទួលខុសត្រូវ​បាន​នៅឡើយទេ​។​

តាម​ប្រភពពី​ដៃជើង​លោក​ឧកញ៉ា សឹង្ហ សំអុល បាន​ឲ្យ​​ដឹងថា ក្រុម​នេះ​បាននឹងកំពុង​ប្រើ​ឈ្មោះ មន្ត្រីជាន់ខ្ពស់​នៃ​ខុទ្ទកាល័យ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​បិទបាំង និង​គំរាម មន្ត្រី​ជំនាញ រួមទាំង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ថែម​ទៀតផង ។

 

ដូច្នេះហើយ​ទើប​ទាំង​អាជ្ញាធរ កងកម្លាំង មន្ត្រី​ជំនាញ រួមទាំង​ប្រជាពលរដ្ឋ​តំបន់​នោះ​តែងតែ​និយាយ​តៗ គ្នា​ថា ក្រុម​ឧកញ៉ា សឹង្ហ សំអុល គឺជា​ក្រុមហ៊ុន​របស់​ខុទ្ទកាល័យ​ស​ម្តេច ហ៊ុន សែន ពេញៗ​មាត់​តែម្តង​។​ ស​ង្ឃឺឹម​ថា​នឹងមាន​ការស្រាវជ្រាវ​ពន្យល់​ពី​ស្ថាប​ន័​ថ្នាក់លើ​ប្រសិនបើ​មិនមាន​ការទទួលបាន​ផលប្រយោជន៍​ពីបទ​ល្មើស​នោះទេ​!។