សាច់ញាតិរងគ្រោះថានឹងប្តឹងលោកខាន់ ចន្ថា អធិការរងស្រុកកោះធំ រឿងកាងក្រុមដៃដល់កាប់ចាក់គ្នាស្លាប់២នាក់នៅជ្រោយតាកែវ

ខេត្តកណ្តាល៖លោក ខាន់ ចន្ថា អធិការរងស្រុកកោះធំទទួលផែនសន្តិសុខបានរងការចោទប្រកាន់ថាបានកាងក្រុមក្នេងទំនើងដៃដល់ចាក់សម្លាប់មនុស្សពីរនាក់ខណះដែលអធិការរងរូបនេះចេញកាងក្មេងទំនើងដោយគ្មានការបញ្ជារពីមេកោយ នឹងមិនត្រូវជំនាញផងនោះ។

សាក្សីនិងក្រុមគ្រួសារជនរងគ្រោះបានអោយដឹងថាបន្ទាប់ពីមានសកម្មភាពក្មេងដេញកាប់ចាក់គ្នាហើយនោះលោកខាន់ចន្ថាបានចេញទៅកាងក្រុមក្នេងម្ខាងទៀតដែលជាជនដៃដល់អោយរត់គេចខ្លួនបាត់អស់បន្ទាប់លោកចន្ថាបានមកដេញចាប់ខាងអ្នករងគ្រោះរបួសពេញខ្លូនវាយដំបន្ថែមដកហូតម៉ូតូជនរងគ្រោះមិនអោយដឹកអ្នករបួសមកមន្ទីពេទ្យបង្អាក់ដំណើរជាង១ម៉ោងទុករហូតជនរងគ្រោះហូឈាមខ្សោះខ្លួនដាច់ខ្យល់ស្លាបយ៉ាង់វេទនានិងអយុតិធម៍បំផុត។

កណីនេះបានធ្វើអោយម្តាយនិងក្រុមគ្រួសារជនរងគ្រោះស្រែកទ្រហោយំយ៉ាងក្តុកក្តួលរំជួលចិត្តថែមទាំលើកដៃសុំនូមពរសុំអោយសមត្ថកិច្ច តុលាការជួយផ្តល់នូវភាពយុតិធម៍ដល់ពួកគាត់ផង។

ក្រុមគ្រួសាររងគ្រោះបានបញ្ជាក់ថានិងរៀបចំឯកសារប្តឹងលោកខាន់ចន្ថាតាមផ្លូវច្បាប់ទៅតុលាការហើយដើម្បីរកភាពយុតិធម៍។

ឃាតកម្ម ដ៏រន្ធត់មួយបានកេីតឡេីងគួរអោយភ្ញាក់ផ្អេីលនៅវេលាម៉ោង15:50’ថ្ងៃទី27-08-2017 ស្ថិតនៅចំណុច ក្នុងសួន វត្តជ្រោយតាកែវ ស្ថិតក្នុងភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ បានបង្កអោយជនរងគ្រោះ ចំនួន 02នាក់ស្លាប់ ទី០១ ឈ្មោះ ចយ ជ័យ ភេទប្រុស អាយុ 27ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មកររោងចក្រ បានស្លាប់នៅនឹងកន្លែងកេីតហេតុ ទី០២ ឈ្មោះ ជូ សុងហាក់ ភេទប្រុស អាយុ21ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កម្មកររោងចក្រ បានស្លាប់ នៅខណៈបព្ជាូនដល់
មន្ទីរពេទ្យ ប្រទេសវៀតណាម។ ចំនែកឯជនសង្ស័យចំនួន ០៤នាក់ បានរត់គេចខ្លួន និងម្នាក់ទៀត ឈ្មោះ ស្រី ផានិត ភេទប្រុស​ អាយុ24ឆ្នាំ​​ ជនជាតិខ្មែរ ​មានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ បុគ្គលិកក្រុមហ៊ុន កំពុងឃាត់ខ្លួនធ្វេីការសាកសួនៅអធិការដ្ឋាន ស្រុកកោះធំ តែជនដែលបានបង្កហេតុបានរត់គេចខ្លួន ករណីនេះសមត្ថកិច្ចកំពុងស៊ើប នឹងតាមចាប់មកបន្ទាទោសតាមផ្លូវច្បាប់។

ជនសង្សយ័ដែលរត់គេចទី១/-ឈ្មោះ ស្រី សុជាតិ ភេទប្រុស​ អាយុ 28ឆ្នាំ​​ ជនជាតិខ្មែរ ​មានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ ជាងដែក (រត់គេចខ្លួន)។

០២ ឈ្មោះ សេន ភឿក ភេទប្រុស​ អាយុ 28ឆ្នាំ​​ ជនជាតិខ្មែរ ​មានទីលំនៅភូមិព្រែកតាឃិន ឃំុជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(រត់គេចខ្លួន)។

០៣ ឈ្មោះ ហ៊ន អ៊ាងឡាយ ភេទប្រុស​ អាយុ 23ឆ្នាំ​​ ជនជាតិខ្មែរ ​មានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(រត់គេចខ្លួន)។

០៤ ឈ្មោះ ពីង ប៉ាវ ភេទប្រុស អាយុ 24ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (គេចខ្លួន)។

មូលហេតុទំនាស់ពាក្សសំដីគ្នានៅពេលដើរលេងសួនក្នុងក្នុងវត្តកន្លែងតើតហេតុ។

ករណីនេះបេីយោងតាមការបព្ជាាក់ពីលោកអធិការស្រុកកោះធំ សុឹម ឃាង បានប្រាប់អោយដឹងថា លោកនឹងអោយកំលាំងជំនាញធ្វេីការស្រាវជ្រាវ ប្រមូលព័ត៌មាន និងសាក្សី ជាពិសេស យេីង និងឈានទៅវែកមុខជនដៃដល់មកដាកលទោសអោយទាល់តែបាន។ ចំនែកលោកខាន់ ចន្ថា ដែលរងការចោទប្រកាន់បានប្រាប់អ្នកយកពត៍មានតាមទូស័ព្ទថាលោកមិនបានធ្វើ សកម្មភាពដូចការចោទប្រកាន់ខាងលើនោះទេ៕(ធាម-សំបូរ)